Yearendyearend1140x150

កម្ពុជាជំរុញឱ្យមានជើងហោះហើរត្រង់មកកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ឯកឧត្តម ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍

និងសហប្រតិបត្តិការអន្តរជាតិ (រូបភាព៖ ក្រសួងទេសចរណ៍)

ព្រះសីហនុ៖ កម្ពុជាជំរុញឲ្យមានការហោះហើរត្រង់មកក្នុងស្រុក ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូខនហ្វើរិន នៅក្រុងព្រះសីហនុ នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំនេះធើ្វឡើងដើម្បីឱ្យស្ថាប័នជាតិទេសចរណ៍អាស៊ាន និងដៃគូ បានពិភាក្សាគ្នាក្នុងការគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិមកទស្សនាកំស្សាន្តតំបន់អាស៊ានឡើងវិញ ហើយបានឯកភាពគ្នាចំពោះចំណុចមួយចំនួនផងដែរ។

ចំណុចទាំងនោះមានដូចជា ការរៀបចំសកម្មភាពការងារដើម្បីអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តកូវីដ-១៩ ឆ្នាំ២០២១-២០២៥ ការរៀបចំ និងបង្កើតក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍគោលទេសចរណ៍អាស៊ានប្រកបដោយចីរភាព ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥។

ជាពិសេស ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងដៃគូ ក៏បានជំរុញឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗដូចជាសៀមរាប និងព្រះសីហនុជាដើម។

ម្យ៉ាងវិញទៀត ក៏មានការឯកភាពគ្នាក្នុងការរៀបចំឲ្យមានគំនិតផ្តួចផ្តើមរួមក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយគ្នានេះ ក៏មានជាការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេញឯកសារមគ្គុទ្ទេសក៍ស្តីពីការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ានផងដែរ។ មួយវិញទៀត គឺការអនុវត្តម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង