Yearendyearend1140x150

បណ្ឌិតឈត ប៊ុនថង៖ការបិទគេហទំព័រអាសអាភាសជាចំណែកកាត់បន្ថយការរំលោភផ្លូវភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ កាលពីថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រនិងយូអអិល ចំនួន ៩ បន្ទាប់ពីរកឃើញថាគេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ ចំពោះវិធានការនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ក៏ជាចំណែកកាត់បន្ថយការរំលោភផ្លូវភេទលើស្រ្តី និងកុមារនៅកម្ពុជា។

លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថ្មីៗមានការលើកឡើងជាច្រើនអំពីមូលហេតុដែលនាំឲ្យមានរំលោភផ្លូវភេទ រំលោភបូក ឬរំលោភស្រ្តី កុមារ។ ក្នុងចំណោមការលើកឡើងទាំងអស់នោះ ក៏បានលើកឡើងការបង្ហោះវីដេអូ ឬរូបភាពអាសអាភាសក៏ជាការរួមចំណែក។

លោកបណ្ឌិត បញ្ជាក់ថា ការចាត់វិធានការរដ្ឋាភិបាល និយ័តករទូរគមនាគមន៍កម្ពុជាបិទគេហទំព័រនិងយូអអិល ចំនួន៩ ដែលក្រសួងបានរកឃើញថា មានរូបភាព ឬវីដេអូអាសអាភាសក៏ជាការចំណែករួមផ្សំមួយ យ៉ាងហោចណាស់វាអាចជួយកាត់បន្ថយភាគរយណាមួយដែរ។ ប៉ុន្តែនៅក្នុងសង្គមនេះគឺអ្វីៗប្រព្រឹត្តទៅដោយមានទំនាក់ទំនងរវាងហេតុនិងផល។ ផលខ្លះដូចជាការចាប់រំលោភផ្លូវភេទលើស្រ្តី ឬកុមារ គឺជាផលមួយដែលគេបានរកឃើញថាបណ្តាលមកពីមូលហេតុជាច្រើន ដោយក្នុងនោះក៏មានកត្តាដែលការបង្ហោះវីដេអូ ឬរូបភាពអាសអាភាសជាចំណែកមួយ ក្រៅពីនោះក៏បានលើកពីកត្តារួមផ្សំជាច្រើនទៀត។

លោកបណ្ឌិត សង្កត់ធ្ងន់ថា ថ្វីត្បិតតែការបិទនេះ បានចូលរួមចំណែកកាត់បន្ថយប្រភព ឬក៏ជាមូលហេតុនៃការរំលោភ ប៉ុន្តែក៏មិនមានន័យថាការបិទគេហទំព័រទាំង៩នេះ វានាំឲ្យអំពើនៃការរំលោភផ្លូវភេទទៅលើស្រ្តី និងកុមារបាត់ទាំងស្រុងដែរ។ ដូច្នេះស្ត្រី កុមារ ឬអាណាព្យាបាលក៏ត្រូវតែបន្តប្រុងប្រយ័យត្នតទៅទៀត កុំគិតថាគេបិទវេបសាយ ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្ន។ ទន្ទឹមនេះមាតាបិតា និងលោកគ្រូអ្នកក៏ត្រូវតែអប់រំកូនឲ្យយល់ដឹងពីការការពារខ្លួនផងដែរ។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មាន គេហទំព័រនិងយូអអិលទាំង ៩ មានដូចជា៖ xvideos.com, dood.ws/d/Inesprenk164, quip.com/Pd1VASTUEEWS, baraag.net, theporndude.com 8kun.top, xnxx.com, xnxx2.pro, porn-images-xxx.com។ ទន្ទឹមនឹងនេះ ន.ទ.ក. នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រនិងយូអអិលដែលបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។

ន.ទ.ក. បានអំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ជូន ន.ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia" នូវគេហទំព័រនិងយូអអិលណាមួយ ដែលបានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង