Yearendyearend1140x150

WHOព្រមានពី«អូមីក្រុង» ខណៈប្រទេសចំនួន៧៧បានរាយការណ៍ពីករណីឆ្លង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប្រភពរូប៖ ស៊ីស៊ីធីវិ 

WHO ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសទាំងអស់បង្កើនវិធានការប្រឆាំងនឹងវីរុសកូវីដ១៩បំលែងថ្មី «អូមីក្រុង» ដែលកំពុងរីករាលដាលក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ហើយប្រហែលជាបានឆ្លងនៅក្នុងប្រទេសភាគច្រើនរួចទៅហើយ។លោកបានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ។

លោក Ghebreyesus បាននិយាយថា ការព្រួយបារម្ភពីកូវីដ១៩បំលែងថ្មី «អូមីក្រុង» កំពុងត្រូវគេច្រានចោល ដោយសារគិតថាវាមានអាការៈស្រាល។ ប៉ុន្តែឥឡូវនេះប្រទេសចំនួន ៧៧ បានរាយការណ៍ករណីកូវីដ១៩បំលែងថ្មី «អូមីក្រុង»នេះ ទោះបីជានៅក្នុងប្រទេសភាគច្រើន នៅមិនទាន់ត្រូវបានរកឃើញក៏ដោយ។

លោក Ghebreyesus បានអំពាវនាវឱ្យប្រទេសនានាបង្កើនវិធានការទប់ស្កាត់ជំងឺប្រភេទថ្មីនេះ ដោយមានការរួមបញ្ចូលគ្នានៃការពាក់ម៉ាស់ ការរក្សាគម្លាតពីសង្គម បន្ទប់មានខ្យល់ចេញចូលត្រឹមត្រូវ និងអនាម័យដៃ ពិសេសការចាក់វ៉ាក់សាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយថា កម្រិតកំពូលនៃរលកនៃការឆ្លងនេះគឺនៅ "ប៉ុន្មានសប្តាហ៍" បន្ទាប់ពីការរាយការណ៍ពីការរកឃើញវីរុសកូវីដ១៩បំលែងថ្មី «អូមីក្រុង»នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង