Yearendyearend1140x150

កម្ពុជារកឃើញកូវីដ-១៩បម្លែងថ្មី«អូមីក្រុង»ជាលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៤ ធ្នូ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង ជាលើកដំបូង។ករណីវិជ្ជមានកូវីដ១៩ បម្លែងថ្មី អូមីក្រុងនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំសំបុក ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ត្រីរូបនេះមានផ្ទៃពោះចំនួន ១៥សប្ដាហ៍បានធ្វើដំណើរតាមជើងយន្តហោះហើរចេញពីប្រទេសហ្គាណា អាហ្វ្រិកខាងលិច ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ ដោយនៅរង់ចាំជើងហោះហើរចំនួន១៤ម៉ោង ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ។

នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើសំណាកបស់គាត់ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុងនេះ។

តែយ៉ាងណាក៏ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានភាពស្លន់ស្លោចំពោះមេរោគនេះ ឬភ័យខ្លាចជ្រុល។សម្តេច អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង