Yearendyearend1140x150

តំណាងសហជិពទាមទារឱ្យរដ្ឋាភិបាលផ្តល់ប្រាក់៦០ភាគរយនៃប្រាក់ខែគោលដើម្បីជួយកម្មករ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ និងតំណាងក្រុមដែលគ្របដណ្តល់សហជីពកម្មករចំនួន៨វិស័យ។

ភ្នំពេញ៖នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ គឺជាលើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ប៉ុន្តែឆ្នាំនេះខុសពីឆ្នាំមុនដោយសារតែការជួបជុំរបស់កម្មករត្រូវបានផ្អាក ដើម្បីការពារវីរុសកូវីដ១៩។តែយ៉ាងណា បើទោះមិនមានការជួបជុំតែប្រធានក្រុមសហជិពតំណាងឱ្យកម្ពុជានឹងធ្វើសន្និសីទសារព័ត៌មានស្តីពី ការងាររបស់កម្មករ ហើយសហជិពនៅទាមទារឱ្យរដ្ឋាភិបាលអន្តរាគមជួយដល់កម្មករក្នុងពេលកំពុងផ្ទះកូវីដ១៩ និងផ្តល់ប្រាក់ឈ្នូល៦០ភាគរយនៃប្រាក់ខែគោល។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ និងតំណាងក្រុមដែលគ្របដណ្តល់សហជីពកម្មករចំនួន៨វិស័យ បានប្រាប់ស៊ីស៊ីថាមស៍ថា ទិវាពលកម្មអន្តរជាតិ១ ខែឧសភា ឆ្នាំ២០២០ ខាងសហជីពពុំមានការជួបប្រជុំគ្នាក្នុងចំណោមកម្មករទេ ប៉ុន្តែខាងសហជីពមានការជួបជុំគ្នាក្នុងចំណោមមេដឹកនាំមួយចំនួន ជំនួសឱ្យការជួបជុំជាលក្ខណៈកម្មករហើយការជួបជុំនេះធ្វើឡើងតាមរយៈមេដឹកនាំ។

មិនទោះគ្មានការជួបជុំដើរក្បួនតែសហជីបបានទាមទារពីរដ្ឋាភិបាលចំនួន២ផ្នែក ផ្នែកទី១ គឺការទាមទារជាទូទៅដូចដែលបានធ្វើរាល់ឆ្នាំ ហើយផ្នែកទី២គឺការទាមទារជាបន្ទាប់ទាកទងនឹងបញ្ហាកូវីដ១៩មានដូចជា ការទារជាប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករនិយោជិកផ្នែកកាត់ដែរ និងកម្មករផ្នែកផ្សេងៗទៀត ទាមទារការពង្រឹងប្រព័ន្ធសន្តិសុខសង្គម, ដោះស្រាយពាក្យបណ្តឹងផ្សេងៗ, បញ្ឈប់ឱ្យមានការរើសអើងប្រឆាំងសហជីពជាដើម។

ជាមួយគ្នានោះ លោក អាត់ ធន់ បានទាមទារឱ្យរដ្ឋាភិបាលអន្តរាគមជួយដល់កម្មករឱ្យបាន៦០ភាគរយនៃប្រាក់ឈ្នួលគោល(រដ្ឋាភិបាល២០ភាគរយ, ក្រុមហ៊ុន៤០ភាគរយ) ហើយក៏មានការស្នើសុំឱ្យធនាគារពន្យារពេលនៃការបង់ប្រាក់(ទាំងការប្រាក់ នឹងប្រាក់ដើម) រយៈពេល៣ខែ និងបញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសឱ្យដឹងថា កម្មករ កម្មការិនីដែលត្រូវបានព្យួរការងារនឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០% ក្នុងនោះ រដ្ឋនឹងចេញ២០% រីឯ ថៅកែរោងចក្រ គឺត្រូវចេញចំនួន៤០%ទៀត។ ប៉ុន្តែចៅកែរោងចក្របង្ហាញការខ្វះលទ្ធភាពបង់ជូន រដ្ឋាភិបាលបានផ្លាស់ប្តូរការបង់ប្រាក់ខែជូនដល់កម្មករ កម្មការិនីវិញ ដោយគិតជាលុយសុទ្ធ គឺ៧០ដុល្លារក្នុងមួយខែ ក្នុងនោះ រដ្ឋនឹងចេញ៤០ដុល្លារ ចំណែកថៅកែរោងចក្រនឹងចេញចំនួន៣០ដុល្លារ។

ការថ្លែងរបស់តំណាងក្រុមសហជិពបែបនេះធ្វើឡើង ក្នុងពេលដែកម្ពុជាប្រារព្វថ្ងៃទី ០១ ខែ ឧសភា ត្រូវបានគេស្គាល់ជាសកលថា ជាថ្ងៃទិវាពលកម្មអន្តរជាតិ។ ក្នុងនោះមន្ត្រី រាជការស៊ីវិល និង ជាពិសេសកម្មករ និយោជិត ត្រូវអនុញ្ញាតឲ្យឈប់សម្រាកនៅក្នុងថ្ងៃនេះ។ សង្គមស៊ីវិល និងរដ្ឋាភិបាលប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភាតាមរយៈអនឡាញ និងការឈប់សម្រាកតាមផ្ទះ។

នៅក្នុងលិខិតអបអរទិវាពលកម្មអន្តរជាតិនេះដែរ សម្តេច ហ៊ុន សែន ក៏បានរំលេចនូវសមិទ្ធិផលជាវិជ្ជមាននានា ដែលរដ្ឋាភិបាលសម្រេចបានក្នុងវិស័យការងារ ដោយក្នុងនោះរដ្ឋាភិបាលបានធានាបាននូវអត្រាមានការងារធ្វើ៩៩,៧% នៃកំលាំងពលកម្មសរុប១០លាននាក់។ ក្នុងចំណោមអ្នកមានការងារធ្វើទាំនោះ នៅក្នុងប្រទេសមាន ៣,៦៩លាននាក់ គឺការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ វិស័យកសិកម្ម៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺនានាក់ និងពលករដែលចំណាកស្រុកទៅធ្វើការក្រៅប្រទេសចំនួន១,២៨លាននាក់។

ប៉ុន្តែដោយសារតែកូវីដគិតត្រឹមថ្ងៃទី២៧ មេសា រោងចក្រជាង១៣០បានដាក់ពាក្យព្យួរ ប៉ះពាល់ដល់កម្មករជិត១០ម៉ឺននាក់។បើតាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា «តាមពិតទៅ រោងចក្រទាំងអស់នោះ ធាតុពិត ចង់បិទរោងចក្រទាំងស្រុងតែម្ដង ក៏ប៉ុន្តែ ដោយសារតែមានការសម្របសម្រួលពីរាជរដ្ឋាភិបាល និងលើកទឹកចិត្តឱ្យរោងចក្រទាំងអស់នោះ មកត្រឹមជាការព្យួរការងារវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: តំណាងសហជិព
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង