Yearendyearend1140x150

កូវីដ១៩បំលែងថ្មី«អូមីក្រុង» កំពុងរីករាលដាលខ្លាំងនៅអឺរ៉ុប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូវីដ១៩បំលែងថ្មី«អូមីក្រុង» កំពុងរីករាលដាលខ្លាំងនៅអឺរ៉ុប ប្រភពរូប៖ រ៉យទ័រ

អឺរ៉ុប៖ ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអឺរ៉ុបបាននិយាយថា ៧០% នៃការឆ្លងកូវីដ១៩បំលែងថ្មី«អូមីក្រុង» ដែលត្រូវបានកត់ត្រានៅទូទាំងប្លុក ២៧ ប្រទេស ត្រូវបានគេមើលឃើញថា វីរុសនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអឺរ៉ុប។

នៅក្នុងការវិវឌ្ឍមួយកាលពីថ្ងៃចន្ទ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) បាននិយាយថា ករណីអូមីក្រុង ត្រូវបានបញ្ជាក់ដំបូងក្នុងការធ្វើដំណើរមកសហភាពអឺរ៉ុប ឥឡូវនេះត្រូវបានក្លាយឆ្លងរីករាលដាលនៅក្នុងតំបន់ និង សហគមន៍។

យោងតាមប្រព័ន្ធឃ្លាំមើលអ៊ឺរ៉ុប ករណីនាំចូល ឬទាក់ទងនឹងការធ្វើដំណើរមានចំនួន ១៣% ខណៈដែល ៧០% នៃការឆ្លងដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ គឺជាករណីក្នុងស្រុក។

ECDC បានកត់សម្គាល់ថា ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) រួមទាំងបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អេស្បាញ និងអ៊ីស្លង់ កំពុងរាយការណ៍ករណីឆ្លងអូមីក្រុង ដោយគ្មានប្រវត្តិធ្វើដំណើរថ្មីៗនេះ ឬទំនាក់ទំនងផ្ទាល់ជាមួយអ្នកធ្វើដំណើរឡើយ។

ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បាននិយាយថា ករណីឆ្លងអូមីក្រុងទាំងអស់ដែលបានចុះបញ្ជីមានរោគសញ្ញា ឬស្រាល តែរហូតមកដល់សព្វថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារ អូមីក្រុង នៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង