Yearendyearend1140x150

មន្ទីរបរិស្ថានខេត្តកំពតនិងវិស័យឯកជនរួមគ្នាដាំកូនឈើលើកកម្ពស់បរិស្ថាននៅក្រុងបូកគោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖មន្ទីរបរិស្ថានខេត្តកំពត រួមនឹងវិស័យឯកបានបង្កើតកម្មវិធី «ដាំកូនឈើ និងសម្អាតទីក្រុង» ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការអភិរក្សបរិស្ថានធម្មជាតិ។ ពិធីដាំកូនឈើ នេះប្រព្រឹត្តិទៅកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ។

ក្នុងពិធីដាំកូនឈើ និងសម្អាតទីក្រុងនាឱកាសនេះ ធ្វើឡើងក្រោមអធីបតីភាព លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូគោ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពត ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពីសមាគម ធនាគារនៃកម្ពុជា និងសមាជិកជាច្រើនរូបទៀត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការ ចែកសម្ភារៈសិក្សា កាតាប សៀវភៅ ជាដើម ជូនសិស្សានុសិស្សប្រមាណ ជាង២០០នាក់ ដែលសិក្សានៅវិទ្យាល័យហ៊ុន សែន ព្រែកត្នោត នៃក្នុងក្រុងបូកគោផងដែរ។

សមាគមធនាគារនៃកម្ពុជា បានលើកឡើងក្នុងឱកាសនោះថា៖«សកម្មភាពបរិស្ថាន គឺជាសកម្មភាព សង្គមមួយ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាទីបំផុត។ យើងបានធ្វើសកម្មភាពមួយដ៏ អស្ចារ្យដែលបណ្តុះគំនិតប្អូន សិស្សានុសិស្ស រួមចំណែក យកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ក៏ដូចជា ការចូលរួមការពារប្រព័ន្ធអេកូឡូស៊ី ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយក្នុងសកម្មភាព ការពារ បរិស្ថាន អភិរក្សធនធានធម្មជាតិ តាមរយៈសកម្មភាពផ្សេងៗ ដែលនឹងប្រែក្លាយក្រុងបូកគោ ខេត្តកំពតជាតំបន់បៃតង និងជាគោលដៅទេសចរណ៍ធម្មជាតិ។»៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង