Yearendyearend1140x150
Img 0571

វៀតណាមកត់ត្រាចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៣ ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមកត់ត្រាចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៣ ខែ ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៥,៣០០ករណី កាលពីថ្ងៃទី ៩ ខែធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦១ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៣៦១,១៩៨ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,៤៥៣ ករណី, ទីក្រុង ហាណូយ ៨២២ ករណី និងទីក្រុង តៃ និញ ចំនួន ៨៩៥ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ២២៦ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៧,១៨៦ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រហែល ៥៥.៩ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែល ៧៤ លាននាក់បានចាក់វ៉ាក់សាំងមួយដូស៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង