Yearendyearend1140x150

សម្ដេចព្រះមហាសង្ឃរាជទេព វង្សសម្រេចតែងតាំងព្រះគ្រូឃោសាសោភ័ណស៊ា សាមូវ ជាទីប្រឹក្សា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចជាអម្ចាស់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានសម្រេចតែងតាំង ព្រះគ្រូឃោសាសោភ័ណ ស៊ា សាមូវ នាមប្បញ្ញត្តិ សច្ចភាណកត្ថេរោ គង់នៅវត្ត ព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ជា ជំនួយការផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្ដិឧរទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព្រះរាជសង្ឃប្រកាស បានត្រាស់ឱ្យគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាគណៈ ព្រះមេគណគ្រប់រាជធានី-ខេត្តគ្រប់ស្ថាប័នពាក់ព័ន្ធ មានការកិច្ចសហការអនុវត្តរាជសង្ឃប្រកាសនេះ ហើយព្រះរាជសង្ឃប្រកាសនេះ មានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង