Yearendyearend1140x150
Img 0571

ចិន៖ឧបាយកលចង់បំបែកបំបាក់ទំនាក់ទំនងចិន-កម្ពុជារបស់អាម៉េរិកទីបំផុតនឹងបរាជ័យ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ៩ ធ្នូនេះ បានចេញប្រតិកម្មចំពោះអាម៉េរិក និងបានហៅការសម្រេចរបស់ អាម៉េរិកថា ជាឧបាយកលប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងចិន-កម្ពុជា ហើយ នៅទីបំផុតអាម៉េរិកនឹងត្រូវទទួលរងបរាជ័យ។ប្រតិកម្មរបស់មហាអំណាចចិននេះ ធ្វើឡើងភ្លាមៗក្រោយពីអាម៉េរិក នៅថ្ងៃទី ៨ធ្នូ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើ​កម្ពុជា ដោយ​រឹត​បន្តឹង​ការ​លក់​ដូរ​អាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អាម៉េរិកតែងតែបានបន្តបំភាន់ និងលាភព័ណ៍ពីកិច្ចសហប្រតិបត្តិការដ៏ធម្មតារវាងចិន និងកម្ពុជា ហើយបានគំរាមកំហែង ការគាបសង្កត់ និង ការដាក់ទណ្ឌកម្មដល់ប្រទេសកម្ពុជា។

លោក Wang Wenbin បានចាត់ជាទង្វើនៃអនុត្តរភាពយ៉ាងច្បាស់ ហើយផ្ទុយនឹងមូលដ្ឋាននៃបទដ្ឋានទំនាក់ទំនងអន្តរជាតិ ដែលភាគីចិនប្រឆាំងយ៉ាងដាច់អហង្កាចំពោះរឿងនេះ។

លោក Wang Wenbin និយាយថា "ប្រទេសចិន និងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែប និង ជាសហគមន៍នៃជោគវាសនារួមគ្នាផងដែរ។ ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរបានឆ្លងកាត់នឹងឧបសគ្គជាច្រើននិងនៅតែរឹងមាំដែលមិនអាចបំបែកបានឡើយ។ឧបាយកលប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងចិន-កម្ពុជារបស់សហរដ្ឋអាម៉េរិកនៅទីបំផុតនឹងត្រូវទទួលរងបរាជ័យ ។"

អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនកម្ពុជាជារៀងរហូត។

គួរបញ្ជាក់ថា អាម៉េរិក នៅ​ថ្ងៃ​ទី ៨ធ្នូ បាន​សម្រេច​ដាក់​ទណ្ឌកម្មមក​លើ​កម្ពុជា ដោយ​រឹត​បន្តឹង​ការ​លក់​ដូរ​អាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។ ការ​ដាក់​ទណ្ឌកម្ម​នេះ ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ពន្យល់​ថា ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។ សម្រាប់​អាមេរិក ទណ្ឌកម្ម​នេះ ក៏​ដាក់​ចេញ​ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ ងាក​មក​គិតគូរ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង