Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ "ខ្ញុំចង់ឃើញសមិទ្ធផលកើតចេញពី«បាតដៃខ្មែរ»"

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះពិនិត្យ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

កណ្តាល៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ធ្នូនេះ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន​សាង​សង់​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ក្នុងពិធីនោះ សម្តេចបានប្រកាសពីបំណងរបស់សម្តេចចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា ដោយសម្តេចចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។ សម្តេចបានរំលឹកថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងនោះ មិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។  

បើតាមសម្តេច ហ៊ុន សែន សម្តេចចង់ពង្រឹងអ្នកមានស្រុកខ្មែរបើពឹងអ្នកមានស្រុកគេ ពេលមានបញ្ហាគេមិននៅជាមួយនោះឡើយ និងបានអំពាវនាវដល់ធនាគារ និងក្រុមហ៊ុននានា ចូលរួមទិញសញ្ញាប័ណ្ណ ដែលបោះផ្សាយដោយក្រុមហ៊ុន OCIC ដើម្បីសាង​សង់​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលរបស់ខ្មែរ។

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និង ក្រុមហ៊ុននៃប្រទេសចិន។

ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង