Yearendyearend1140x150

បក្សប្រជាជននឹងរៀបចំ«សន្និបាតគណៈកម្មាធិការកណ្តាល»ដើម្បីពិនិត្យបេក្ខភាពបន្តវេន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គណបក្សប្រជាជនកម្ពុជា បន្តកិច្ចប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រ កាលពីឆ្នាំ២០១៨។ 

កណ្តាល៖ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចដឹកនាំប្រទេសកម្ពុជាច្រើនឆ្នាំនឹងរៀបចំ«សន្និបាតគណៈកម្មាធិការកណ្តាល»របស់ខ្លួននៅថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០២១ខាងនេះ ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រី។នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន​សាង​សង់​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើមិនអ្វីប្រែប្រួលនោះទេ «សន្និបាតគណៈកម្មាធិការកណ្តាល»នឹងរៀបចំនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដោយគណបក្សកាន់អំណាចមួយនេះនឹងអញ្ជើញសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មី។

សម្តេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ»

បើតាមសម្តេច ហ៊ុន សែន មុនសន្និបាតបក្សចូលមកដល់មេដឹកនាំជាក្បាលម៉ាស៊ីនបក្សចំនួន៥រូបមាន សម្តេចហ៊ុន សែន សម្តេច ស ខេង សម្តេច សាយ ឈុំ លោកជំទាវម៉ែន សំអន និង សម្តេចទៀ បាញ់ បានសម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង។សម្រាប់សម្តេច បេក្ខភាពបម្រុងនេះមិនមែនឆ្នាំ២០២៣ ឆ្នាំ២០២៣ ដោយសម្តេចនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព។

សម្រេច ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននានាកុំបារម្ភ ចំពោះការផ្លាស់ប្តូរដោយអ្នកធ្វើព្រលានយន្តហោះបន្តធ្វើទៅ  ព្រោះវាច្បាស់ណាស់ហើយថា បន្ទាប់ពីឪវា គឺកូនវា។ 

ចំពោះរបៀបវារនៃសន្និបាតគណបក្សប្រជាជនមិនទាន់បានទម្លាយនៅឡើយទេ។សម្តេច ហ៊ុន សែន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១  ប្រកាសគាំទ្រឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ក្រោយការប្រកាសនេះតំណាងក្រសួងស្ថាប័ន អង្គភាពនានា មន្រ្តីរាជការខ្ពង់ខ្ពស់ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាគមន៍ និងវិស័យឯកជន បានចេញញត្តិគាំទ្រដល់ប្រសាសន៍ សម្តេចតេជោ និងកោតសរសើរពីភាពស័ក្តិសមនៃបេក្ខភាព លោក ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ នាពេលបច្ចុប្បន្ន មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ បន្ទាប់ពីបញ្ចូលថ្មីចំនួន ៣៤២នាក់បន្ថែមទៀត កាលពីមហាសន្និបាត ខែមករា ឆ្នាំ២០១៨៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង