Yearendyearend1140x150

សម្តេច ហ៊ុន សែននឹងអញ្ជើញពិនិត្យការដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។ បើតាមការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះគណៈដឹកនាំខេត្តកណ្តាលបានត្រៀមបដិសណ្ឋាកិច្ចរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រៀបចំកន្លែងត្រួតពិនិត្យការដ្ឋាន ជូនដំណើរចុះត្រួតពិនិត្យរបស់សម្តេចនាយករដ្ឋមន្ត្រី។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា បញ្ហាប្រឈមនានាក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានដោះស្រាយជាបន្តបន្ទាប់ ចាប់តាំងពីប្រជាពលរដ្ឋមានការចូលរួមនិងយល់ដឹងកិច្ចការងារនេះជាបន្តបន្ទាប់នៅក្នុងសមិទ្ធផលជាតិជារួមដើម្បីសម្រាប់ប្រើប្រាស់ដល់កូនចៅតជំនាន់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងចាត់ទុកការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែល នឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ។ ហើយនៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជា តំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍ មានជីវភាព ធូរធាគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះ ស្ថិតក្នុងខេត្តកណ្តាល ទំហំ ២៤២៦ ហិកតា និងខេត្តតាកែវ ១៧៤ ហិកតា។ ក្នុងខេត្តកណ្តាល មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ ឃុំ ស្មើនឹង ១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤,០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។ ហើយបច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនព្រលាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង