Yearendyearend1140x150
Img 0571

ចិន៖ប្រសិនចិន-អាមេរិកសហការគ្នាល្អសេដ្ឋកិច្ចនឹងបម្រះខ្លួនចេញពីផលប៉ះពាល់កូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កឹង ស័ង(Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន

ប៉េកាំង៖ សភាពាណិជ្ជកម្មអាមេរិកនៅចិន សភាពាណិជ្ជកម្មអាមេរិកនៅសៀងហៃ និងក្រុមហ៊ុន Pricewaterhouse បានរួមសហការគ្នាស្ទង់មតិនូវពាណិជ្ជកម្មដែលសំដៅចំពោះសហគ្រាសអាមេរិកនៅចិន។ របាយការណ៍បានបង្ហាញថា សហគ្រាសអាមេរិកនៅចិនភាគច្រើន សម្តែងសុទិដ្ឋិនិយម ចំពោះការស្តារផលិតកម្មឡើងវិញ ក្នុងរយៈកាលខាងមុខ ហើយគ្មានបំណងដកចេញពីទីផ្សារចិននោះទេ យោងតាមដំណឹងសហគ្រាសអាមេរិកនៅចិនប៉ុន្មានខែចុងក្រោយនេះ ដែលសបញ្ជាក់ឱ្យឃើញថា មានភាពអនុគ្រោះដល់គ្នានៃទំនាក់ទំនងរវាងចិន និងអាមេរិកក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោក កឹង ស័ង (Geng Shuang) កត់សម្គាល់ថា ការស្ទង់មតិលើកនេះ បានឆ្លុះបញ្ចាំងថែមទៀតនូវភាពធន់ដ៏ខ្លាំងក្លា និងធាតុពិតដែលផ្តល់ផលប្រយោជន៍ និងភាពអនុគ្រោះដល់គ្នានៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក។ ទីផ្សារប្រើប្រាស់របស់ប្រទេសទាំងពីរមានទ្រង់ទ្រាយធំ ហើយខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់សេវាកម្ម បានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវ និងប្រកកបដោយវិចារណញ្ញាណរបស់សហគ្រាសនៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់ការជំរុញឱ្យចិន និងអាមេរិកបម្រះខ្លួនចេញពីផលប៉ះពាល់នៃករណីជំងឺឆ្លង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងពេលឆាប់ៗផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ លោក កឹង ស័ង(Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងថា បច្ចុប្បន្ននេះរដ្ឋាភិបាលចិន បាននិងកំពុងផ្តល់ការគាំទ្រ និងជំនួយយ៉ាងសកម្មដល់សហគ្រាសក្នុងការស្តារផលិតកម្មឡើងវិញ។ ចិនរីករាយរួមសហការជាមួយបណ្តាភាគីនានា ក្នុងការពុះពារផលប៉ះពាល់ ព្រោះវីវុសឆ្លងកូវីដ១៩ ព្រមនិងធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់ និងត្រួសត្រាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មលើមូលដ្ឋានផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង