Yearendyearend1140x150
Img 0571

ព្រះ​សព​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។រូបភាព៖Royal du Cambodge 

ភ្នំពេញ៖ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងត្រូវដង្ហែទៅបូជានៅមុខវត្តបទុមវតី នៅថ្ងៃទី ៨ ធ្នូស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាល​កម្ពុជា​ រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ​និង​ ពិធី​បុណ្យ​តាម​បែប​សាសនា។សម្តេចនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​នឹង​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​ បូជា​ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ​ នរោត្តម​ រណឫទ្ធិផងដែរ។​

ព្រះសពសម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ ​ដែល​ជា​អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ព្រលាន​យន្តហោះ​ក្នុង​រាជធានី​ភ្នំពេញ ​នា​ពេល​ថ្ងៃ​ត្រង់ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ព្រះអង្គ​​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​អង្គ​ បាន​យាង​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះ​វស្សា ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​នៅ​ប្រទេស​បារាំង​។

បច្ចុប្បន្ន​ ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ​ កំពុង​ត្រូវ​បាន​តម្កល់​នៅ​ព្រះ​ដំណាក់ ​នៅ​ផ្លូវ​សម្តេច​ប៉ាន ​សង្កាត់​ចតុមុខ ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា។​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​នរោត្តម ​សីហមុនី ​និង​សម្តេច​ម៉ែ​ សម្តេច ហ៊ុន សែន រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បាន​យាង​ និងអញ្ជើញចូលរួម​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេច​ក្រុម​ព្រះ។

ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឫទ្ធិ​ នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ព្រះ​មេរុ ​នៅ​ខាង​មុខ​វត្ត​បទុមវតី​ ដើម្បី​បូជា​នៅ​ព្រឹក​ថ្ងៃ​ពុធ ​ទី​៨ ​ខែ​ធ្នូ​វេលា​ម៉ោង​៨​ និង​ ៣០នាទី​ព្រឹក។សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នឹង​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​បូជា​ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ​ នរោត្តម​ រណឫទ្ធិផងដែរ។

ដើម្បីបញ្ចៀសចរាចរណ៍ទីតាំងព្រះរាជពិធីបុណ្យ ​រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកចរាចរជាបណ្តោះអាសន្ន តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង០៥៖០០នាទីព្រឹក រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី។

គួរ​បញ្ជាក់​ថា​ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ ​មាន​បុត្រ​៥​អង្គ ​ក្នុង​នោះ​ ប្រុស​៤​អង្គ ​និង​ស្រី​មួយ​អង្គ។ ​ ២​អង្គ​ជា​បុត្រ​របស់​អ្នក​ម្នាង​របស់​ព្រះ​អង្គ ​ព្រះ​នាម ​អ៊ុក ផល្លា ​ដែល​បាន​សោយ​ទិវង្គត ​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុងខេត្តព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៨កន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង