Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ក្រសួងសុខាភិបាលថៃថា«នឹងគ្មានការបិទខ្ទប់ទេ ទោះបីជាមានករណីឆ្លងអូមីក្រុងក៏ដោយ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Anutin Charnvirakul ប្រភពរូប៖ The Bangkok Post

ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បានប្រកាសនៅថ្ងៃអង្គារនេះថា គ្មានការបិទខ្ទប់នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃទេ បើទោះបីជាមានការមកដល់នៃកូវីដ១៩បំប្លេង «អូមីក្រុង» ក៏ដោយ។

លោក Anutin បាននិយាយថា មធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩បំប្លេង «អូមីក្រុង» គឺការរក្សាបាននូវវិធានការបង្ការដ៏ល្អ និងទទួលបានការចាក់វ៉ាក់សាំងពីរដង។ លោក ថា «យើងនឹងមិនធ្វើការបិទខ្ទប់ទេ ដោយសារប្រទេសនេះ ទើបតែបើកដំណើរការឡើងវិញ ហើយអាជីវកម្មជាច្រើនបានចាប់ផ្តើមងើបឡើងវិញ។ យើងចង់ឲ្យមនុស្សដឹកនាំជីវិតធម្មតាជំនួសឲ្យការភ័យស្លន់ស្លោ ជាពិសេសពិធីបុណ្យចូលឆ្នាំជិតមកដល់ហើយ»។

ជនបរទេសដែលបានធ្វើដំណើរមកពីប្រទេសអេស្ប៉ាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានធ្វើតេស្តវិជ្ជមានចំពោះវីដ១៩បំប្លេង «អូមីក្រុង»នេះកាលពីថ្ងៃសុក្រមុន ដែលធ្វើឱ្យថៃមានករណីឆ្លង អូមីក្រុង ជាលើកដំបូងរបស់ប្រទេស។

លោក Anutin បាននិយាយថា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រកំពុងធ្វើតេស្តគំរូរបស់អ្នកជំងឺកាន់តែជិតស្និទ្ធ ដើម្បីធានាថាវាពិតជា វីដ១៩បំប្លេង «អូមីក្រុង» ហើយលទ្ធផលគួរតែរួចរាល់ក្នុងរយៈពេលប្រហែល ៣ ទៅ ៤ ថ្ងៃ។

លោកបន្តថា វិធានការធ្វើដំណើររបស់ប្រទេសថៃនៅតែមានប្រសិទ្ធភាព ខណៈដែលអ្នកមកដល់ទាំងអស់តម្រូវឱ្យបង្ហាញលទ្ធផលតេស្ត RT-PCR អវិជ្ជមាន និងបណ្ណចាក់វ៉ាក់សាំង ហើយចំណាយពេលមួយយប់ដំបូងក្នុងការដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលតេស្ត RT-PCR ផ្សេងទៀត។វិធានការទាំងនេះ អនុញ្ញាតឱ្យមន្ត្រីត្រួតពិនិត្យរកគ្រប់ Covid-19 និងផ្តល់ការព្យាបាល ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន៕

Khcct banner

អត្ថបទទាក់ទង