Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ប្រទេសវៀតណាមផ្ទុះករណីឆ្លងកូវីដ១៩ជាង ១ ម៉ឺននាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមផ្ទុះករណីឆ្លងកូវីដ១៩ជាង ១ ម៉ឺននាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៤,៥៨៨ករណី កាលពីថ្ងៃទី ៦ ខែធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦១ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៣១៧,៤៦៨ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,១៧៤ ករណី, ទីក្រុង ចាន់ថូវ ១,១៨៩ ករណី និងទីក្រុង តៃ និញ ចំនួន ៨៥៩ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ២២៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៦,៤៨៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រហែលជាង ៥៤.៤ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

Khcct banner

អត្ថបទទាក់ទង