Yearendyearend1140x150

សម្តេច ហ៊ុន សែននឹងទៅ«ភូមា»នៅថ្ងៃទី ៧-៨ មករាឆ្នាំ២០២២ដើម្បីជជែកពីបញ្ហារបស់ភូមា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់បីឆ្វេង៖ លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេសភូមា និង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៧ ធ្នូនេះ បានទទួលជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និង ជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពភូមា។ក្នុងជំនួបនោះ បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ហើយសម្តេចនឹងទៅទស្សនកិច្ចនៅប្រទេសភូមានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ។

ដូចការគ្រោងទុកនៅថ្ងៃនេះ សម្ដេច ហ៊ុន សែន និង លោក វុនណា ម៉ោងលីន (Wunna Maung Lwin) បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសភូមាផង ។ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ាន ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាអោយអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ។

ក្នុងជំនួបនោះ លោក វុនណា ម៉ោងលីន បានស្នើសុំសម្ដេច ហ៊ុន សែន ដើម្បីអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅប្រទេសភូមានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។ជាការឆ្លើយតបសម្ដេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសភូមា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ តបតាមការអញ្ជើញនោះ។

គួរបញ្ជាក់ថា នៅថ្ងៃទី៦ និងទី៧ ខែធ្នូ លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសរបស់ភូមាមកបំពេញទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់ភាគីកម្ពុជា ហើយនឹងជជែកពីបញ្ហារបស់ភូមា។ ​ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេចបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅកាន់ប្រទេសភូមា ដោយមិនមានដាក់លក្ខខណ្ឌទុកជាមុននោះទេ ហើយដំណើរទស្សនកិច្ច ដែលគ្រោងធ្វើឡើងនេះ គឺក្នុងរូបភាពជានាយករដ្ឋមន្ត្រីកម្ពុជា។

ភូមាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធារបស់ លោក មីន អ៊ុងឡាំង ក្រោយរដ្ឋប្រហារកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ កាលពីអំឡុង ជំនួប​កំពូល​ថ្ងៃ២៦-២៨តុលា២០២១ អាស៊ានមិន​បានអញ្ជើញ​មេដឹកនាំសឹក​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ចូល​រួមនោះទេ។ ជា​វិធានការ​ដ៏​កម្រ​របស់​អាស៊ាន​ចំពោះ​​ក្រុម​យោធា​ភូមា​ ដែល​​មិន​ខ្វល់​ ឬ​ចង់​ដោះស្រាយ​វិបត្តិក្រោយរដ្ឋប្រហារខែកុម្ភៈ។

សម្តេចនាយករដ្ឋមន្ត្រីបានចោទសួរថា បើអាស៊ានមានតែ៩ប្រទេស តើអាចហៅថាជាអាស៊ានយ៉ាងម្តេចនឹងកើត ព្រោះអាស៊ានត្រូវការ គោលការណ៍​កុងសង់ស៊ីស ដូច្នេះបើកុងសង់ស៊ីសត្រូវតែមាន១០ ហើយម្យ៉ាងធម្មនុញ្ញអាស៊ានមិនអាចដេញសមាជិកណាមួយចេញនោះទេ។ បើតាមលោកនាយករដ្ឋមន្ត្រីនេះគឺជាការគិតគូរខ្លះៗ ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង