Yearendyearend1140x150
Img 0571

កម្ពុជា-ចិនប្តេជ្ញាជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ប្រទេសចិននៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១។ ក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា-ចិន បានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជម្មសេរីដែលចូលជាធរមាននៅដើមឆ្នាំក្រោយ ដើម្បីជំរុញពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

ក្នុងឱកាសបំពេញទស្សនកិច្ចខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។

ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី ប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានកោតសរសើរនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បើទោះបីជាមានការរំខានបង្ករឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

ឯកឧត្តម វ៉ាង យី បានបញ្ជាក់ពីការគាំទ្ររបស់ចិនចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។ ឯកឧត្តម បានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញ ។

ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នា ពន្លឿនការអនុវត្តផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណដល់មិត្តចិន ដែលបានឯកភាពផ្តល់ហិរញ្ញប្បទានលើគម្រោងចំនួន ៦៧ នៅកម្ពុជា ដែលមានតម្លៃសរុប ២៦ លានដុល្លារអាមេរិក ។

មុនបញ្ចប់កិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ» រវាងកម្ពុជា និងចិន ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង