Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលធ្វើនាយករដ្ឋមន្ត្រីទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព្រៃវែង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៦ ធ្នូនេះ បានបង្ហើបថាមានមនុស្សចំនួន៤នាក់ដែលត្រៀមលក្ខណៈ ដើម្បីស្នងតំណែងនាយករដ្ឋមន្ត្រី ហើយឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលតំណែងនាយករដ្ឋមន្ត្រីនោះទេ។ការថ្លែងរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១១ និង ផ្លូវក្នុងក្រុងព្រៃវែង។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមែនមានតែឯកឧត្តម ហ៊ុន ម៉ាណែត គឺមានសមាជិកគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្រេច ដើម្បីជ្រើសរើសបេក្ខជនដែលអាចស្នងតំណែងជានាយករដ្ឋមន្ត្រី ហើយកន្លងទៅមានបេក្ខជនមួយចំនួនដែលសម្តេច ហ៊ុន សែន បានមើលឃើញរួចទៅហើយ។

បើតាមសម្តេច ហ៊ុន សែន សម្តេចគោរពតាមការសម្រេចរបស់សមាជិកគណបក្សទាំងមូល ហើយការសម្រេចទាំងអស់គឺស្ថិតលើការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ។ចំពោះការប្រកាសកន្លងទៅដោយសម្តេច ហ៊ុន សែន ចង់រុញទឹកបណ្តោយទឹកទៅតាមការរិះគន់របស់ក្រុមប្រឆាំង។

សម្តេច ហ៊ុន  សែន បានថ្លែងថា "ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលនោះទេ មិនអាចឱហ៊ុន ម៉ាណែតទៅធ្វើប្រធាន អ្នកមេដឹកនាំសំខាន់ៗបើចេញគឺចេញទាំងអស់គ្នា"។

គួរបញ្ជាក់ថា សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​ថាកូន​ប្រុសច្បង​របស់​សម្តេចគឺ​ ឯកឧត្តម ហ៊ុន​ ម៉ាណែត​ នឹង​ធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពីសម្តេច តែត្រូវ​ឆ្លង​កាត់​ការបោះឆ្នោត។ការប្រកាសនោះមាន​ ស្ថាប័ន​សាធារណៈ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ សកម្មជន​ដែល​ស្រលាញ់​គណបក្ស​កាន់​អំណាច​ បាន​បង្ហោះ​សារ​ព្រោងព្រាធ​ តាម​បណ្តាញ​សង្គម​ និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ គាំទ្រ​ការ​ប្រកាស​របស់​សម្តេច ហ៊ុន សែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង