Yearendyearend1140x150

រថយន្ដសេរីថ្មីម៉ាកSoueastនិង Dongfengដាក់បង្ហាញនៅផ្សារអ៊ីអនទទួលការគាំទ្រជាខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុនHUAY(Cambodia)International AUTO Trade Co.,Ltdបានធ្វើការតាំងពិព័ណ៍រថយន្តម៉ាក់ SOUEAST、DONG FENGពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែធ្នូនេះនៅឯផ្សារទំនើបអ៊ីអន២ ដែលបានទទួលការគាំទ្រជាខ្លាំង។

លោកស្រី ZHANG HUAប្រធានក្រុមហ៊ុនHUAY បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា៖ ការតាំងពិព័ណ៍រថយន្តលើកនេះសុទ្ធតែដាក់បង្ហាញនូវរថយន្តឆ្នាំ២០២២ និងផ្តល់ជូនជាពិសេសនូវការបញ្ចុះតម្លៃដ៏ច្រើនបំផុតក្នុងឆ្នាំ២០២១នេះ ហើយក៏មានផ្តល់រង្វាន់និងកាដូដ៏សំបូរបែប ដូចជាការផ្តល់សាំង រឺមាស៊ុត និងការថែទាំរថយន្តជាដើម។

លោកស្រីបានបង្ហើបថា រថយន្តរបស់ក្រុមហ៊ុនគឺមានការសហការផលិតដោយក្រុមហ៊ុន Mitsubishi និង ក្រុមហ៊ុន Pininfarina ។

រថយន្ត Soueast ត្រូវបាននាំចូលដោយ ក្រុមហ៊ុន HUAYចែកចាយផ្តាច់មុខក្នុងទីផ្សារប្រទេសកម្ពុជា រយៈពេល៣ឆ្នាំមកហើយ។

ក្នុងរយៈពេល៣ឆ្នាំនេះ យើងទទួលបាន ការលក់ចេញរហូតជាង400គ្រឿង ដែលនេះសបញ្ជាក់អោយឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងប្រទេសកម្ពុជា។

ដោយមានកំណើនការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាយើងកាន់តែខ្លាំង ក្រុមហ៊ុន HUAY បាននាំចូល ២ ម៉ាកបន្ថែមទៀត រួមមាន រថយន្តម៉ាក Dongfeng ដែលបច្ចុប្បន្ននេះមាន ពីរម៉ូឌែលគឺរថយន្ត Pick up Rich6 ដែលកំពុងទទួលការគាំទ្រខ្លាំងផងដែរ និង រថយន្តទំនើបលក្ខណៈគ្រួសារ SUV Aeolus GS។

កាន់តែពិសេសជាងនេះទៅទៀតចុងឆ្នាំនេះ និងមានម៉ាកដ៏ល្បីមួយទៀតដែលអតិថិជនកំពុងទន្ទឹងរង់ចាំនោះគឺ រថយន្តម៉ាក VENUCIA ដែលបំពាក់ជាមួយនិងបច្ចេកវិទ្យាទំនើបៗ ជាច្រើនដែលឆ្លើយតបតម្រូវការរបស់អតិថិជនរបស់យើង។

គួរបញ្ជាក់ផងដែរថា រយៈពេល3ថ្ងៃ សម្រាប់ការតាំងបង្ហាញនេះ ក្រុមហ៊ុន HUAYចង់បង្ហាញជូនអតិថិជនអោយស្គាល់អំពី រថយន្តថ្មីដែលមានតម្លៃ សមរម្យដល់ប្រជាជនកម្ពុជាដោយយើងមានតម្លៃចាប់ ពី 2ម៉ឺនជាងរហូតដល់ 4ម៉ឺនជាង។

រថយន្តរបស់យើងមានការធានាចាប់ពី3ឆ្នាំ-5ឆ្នាំ និងមានសេវាថែទាំរថយន្តជាពិសេស សម្រាប់អតិថិជន។

លោកស្រីបន្តថា៖ នៅក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា ភាគច្រើនគឺរថយន្តមួយតឹកដែលផលិតក្រោយឆ្នាំ២០០០ ជាពិសេសផលិតឆ្នាំ២០០៥ ដែលនៅពេលប្រើប្រាសតែងជួបបញ្ហាខូចនេះខូចនោះ។

គាត់បញ្ជាក់ទៀតថា ហេតុដូចនេះអតិថិជនជាច្រើនបានសម្រេចជ្រើសរើសប្រើប្រាសរថយន្តថ្មីវិញ។

លោកស្រី ZHANG HUAនិយាយថា ៖ រថយន្តដែលក្រុមហ៊ុននាំចូលមកទីផ្សារប្រទេសកម្ពុជា មានដូចជារថយន្តម៉ាក់ SOUEAST、DONG FENG、AEOLUS、VENUCIAជាដើម ដែលមានជាប្រភេទSUV、PICKUPជាដើម ហើយមានគម្រោងនាំចូលប្រភេទEVនិងTRUCKផងដែរនាពេលអនាគត។

គាត់បញ្ជាក់ថា៖ រថយន្តគ្រប់គ្រឿងរបស់ក្រុមហ៊ុនសុទ្ធតែមមានការធានាគុណភាពនិងសេវាជួយសង្រ្គោះ២៤ម៉ោងក្នុងមួយថ្ងៃទូទាំងប្រទេសដោយអត់គិតថ្លៃ។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនមានការផ្តល់សេវាគ្រឿងបន្លាស់ និងទទួលទិញវិញបន្ទាប់ពីប្រើប្រាសរួចថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រថយន្ត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង