Yearendyearend1140x150
Img 0571

កម្ពុជានឹង​ប្រកួតជាមួយ​ក្រុម​ម៉ាឡេស៊ីនៅ​ថ្ងៃទី​៦ធ្នូក្នុងពានរង្វាន់ AFF Suzuki Cup 2020

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចាក​ចេញពី​មាតុ​​ប្រទេស​ទៅកាន់​ទឹកដី​ប្រទេស​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូលរួម​ប្រជែងក្នុងការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ​៥ ខែ ធ្នូ ឆ្នាំ ​២០២១ រហូតដល់​ថ្ងៃទី ​១ ខែ មករា ឆ្នាំ ​២០២២​។​​ការប្រកួត​នេះ កម្ពុជាត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ម៉ាឡេស៊ីនៅ​ថ្ងៃទី​ ៦មុន​ទៅ​ជួប​ឥណ្ឌូនេស៊ី ថ្ងៃទី​ ៩ រួច​បន្តទៅ​ប៉ះ​ក្រុម​ឡាវនា​ថ្ងៃទី ​១៥ និង​ចុង​​ក្រោយ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​ប្រចាំ​នៅ​អាស៊ាន វៀតណាម នៅ​ថ្ងៃទី ​១៩ ខែធ្នូ​។

មុនការប្រកួតថ្ងៃស្អែកជាមួយក្រុមជម្រើសជាតិម៉ាឡេសុី គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បានចំណាប់អារម្មណ៍របស់ខ្លួនដោយបានបង្ហាញការរំពឹងលើកីឡាករកម្ពុជាទាំងយុវជន និងកីឡាករដែមានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្តរជាតិ។

លោក Ryu Hirose ថ្លែងថា "យើងរំពឹងថា កីឡាករទាំងយុវជន និងកីឡាករដែលមាមបទពិសោធន៍ច្រើនពីការប្រកួតអន្តរជាតិ នឹងបង្ហាញការលេងល្អ និងភាពស៊ីចង្វាក់គ្នាបានល្អ សម្រាប់ការប្រកួតថ្ងៃស្អែក"។ 

នៅក្រៅ​ប្រទេស​លើក​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ទើប​ប្រមូលផ្តុំ​ហាត់​ជុំគ្នាបាន​ត្រឹម ​៦ ​ថ្ងៃ​ទេ ប៉ុន្តែ​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ភា សុ​ភ័​ក្ត្រា បាន​អះអាងថា ក្រុម​តំណាងឱ្យ​កម្ពុ​ជាមួយនេះ មានការ​រីកចម្រើន និង​ត្រៀមខ្លួន​បានល្អ​ផងដែរ ព្រោះ​គ្រប់គ្នាបាន​ព្យាយាម​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​សុទ្ធ​តែមាន​សមត្ថភាព​លេង នៅក្នុង​ការ​ប្រកួត​នេះ​ដូចគ្នា​។​

ការប្រកួតរវាងកម្ពុជាជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ធ្នូក្នុងពានរង្វាន់ AFF Suzuki Cup 2020នឹងធ្វើឡើងនៅ ម៉ោង ៤:៣០ រសៀល (កម្ពុជា) | កីឡដ្ឋាន BISHAN។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បាលទាត់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង