Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

ព្រះសព«សម្តេចក្រុមព្រះ»នឹងមកដល់កម្ពុជានៅម៉ោង១១ថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវដង្ហែពីបារាំងមកដល់ប្រទេសកម្ពុជានៅម៉ោងប្រហែល១១ព្រឹកនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ក្រោយដង្ហែមកដល់កម្ពុជា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវតម្កល់នៅព្រះរាជតំណាក់ នាផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះពិធីបុណ្យ សាសនា។

សូមបញ្ជាក់ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​សោយ​ទិវង្គត ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា ​នៅ​ប្រទេស​បារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​ព្រះ​សព​។


Khcct banner

អត្ថបទទាក់ទង