Yearendyearend1140x150

ច្រកព្រំដែនអន្តរជាតិថ្មដាកំពុងស្ថិតក្នុងការសិក្សាពិនិត្យលទ្ធភាពបើកឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ច្រកព្រំដែនអន្តរជាតិថ្មដា (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ពោធិ៍សាត់៖ ច្រកព្រំដែនអន្តរជាតិថ្មដា ជាប់ព្រំដែនជាមួយខេត្តត្រាតប្រទេសថៃ កំពុងស្ថិតក្នុងដំណាក់កាលនៃការសិក្សាពិនិត្យលទ្ធភាពបើកឡើងវិញ។ ការចុះសិក្សានិងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងឱកាសចុះត្រួតពិនិត្យទីតាំងច្រកព្រំដែនអន្តរជាតិថ្មដា នាថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១ បានឱកយដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុង ទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយ ច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។

សូមជម្រាបជូនថា ច្រកនេះគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោរប្រវេសន៍ អាគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញ ភ្ញៀវទេសចរណ៍សំដៅលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។

គួរបញ្ជាក់ថា ច្រកនេះមានទីតាំង ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង