Yearendyearend1140x150

អ្នកវិទ្យាសាស្ត្រគុយបាកំពុងបង្កើតវ៉ាក់សាំងជាក់លាក់ ដើម្បីប្រឆាំងនឹងកូវីដបំប្លែងថ្មី«អូមីក្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកវិទ្យាសាស្ត្រគុយបាកំពុងបង្កើតវ៉ាក់សាំងជាក់លាក់ ដើម្បីប្រឆាំងនឹងកូវីដបំប្លែងថ្មី«អូមីក្រុង» ប្រភពរូប៖ ស៊ីស៊ីធីវី

គុយាបា៖ លោក Eduardo Martinez ប្រធានក្រុមហ៊ុន BioCubaFarma បាននិយាយកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្រគុយបា កំពុងបង្កើតវ៉ាក់សាំង COVID-19 ជាក់លាក់មួយ ដែលអាចប្រយុទ្ធប្រឆាំងនឹងកូវីដបំប្លែងថ្មី«អូមីក្រុង» ដែលបានរកឃើញថ្មីប្រកបដោយប្រសិទ្ធភាព។

លោក Martinez បានបង្ហោះសារលើ tweet កាលពីថ្ងៃពុធដោយនិយាយថា គុយបាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបាយការណ៍ស្តីពី កូវីដបំប្លែងថ្មី«អូមីក្រុង» ដោយគូសបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រគុយបាកំពុងធ្វើការលើវ៉ាក់សាំងជាក់លាក់ប្រឆាំងនឹងកូវីដបំប្លែងថ្មីនេះ។ លោកបន្តថា អ្វីដែលសំខាន់បំផុត គឺត្រូវបន្តផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំង និងរក្សាវិធានការបង្ការជំងឺរាតត្បាត។

ស្ថានភាពជំងឺរាតត្បាតនៅប្រទេសគុយបា បានធូរស្រាលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលកន្លងមក ដោយចំនួនករណីថ្មីដែលបានបញ្ជាក់ និងការស្លាប់បានធ្លាក់ចុះយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ មនុស្សជាង 9.21 លាននាក់ ឬ 82.4 ភាគរយនៃចំនួនប្រជាជននៃប្រទេសនេះ ត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង COVID- ១៩។

ដើម្បីការពារការចម្លងកូវីដបំប្លែងថ្មី«អូមីក្រុង» ពីអ្នកដំណើរចូលក្នុងប្រទេស គុយបានឹងតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសមួយចំនួនដូចជា អាហ្រ្វិកខាងត្បូង ឡេសូថូ និងបូតស្វាណា បង្ហាញភស្តុតាងវ៉ាក់សាំង COVID-19 និងលទ្ធផលតេស្តអវិជ្ជមានដែលធ្វើឡើងក្នុងរយៈពេល 72 ម៉ោងចាប់ពីថ្ងៃសៅរ៍។ អ្នកធ្វើដំណើរត្រូវតែមាន ការធ្វើតេស្តមួយផ្សេងទៀតនៅពេលមកដល់ ហើយបន្ទាប់មកត្រូវដាក់ឱ្យនៅដាច់ដោយឡែក។

កូវីដបំប្លែងថ្មី«អូមីក្រុង» នេះត្រូវបានរាយការណ៍ ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយអាហ្វ្រិកខាងត្បូងនៅថ្ងៃទី 24 ខែវិច្ឆិកា។ រហូតមកដល់ពេលនេះប្រទេសនិងតំបន់ជាង 30 បានរាយការណ៍ថា មានករណីឆ្លងកូវីដបំប្លែងថ្មី«អូមីក្រុង»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង