Cct850x100 1
1800px x h300px kh

ម៉ាឡេស៊ីរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»លើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានរកឃើញករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ដំបូងបំផុត។នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៍មាន ស៊ីន ជីវ ដេលី របស់ប្រទេសម៉ាឡេស៊ីដែលផ្សាយនៅថ្ងៃនេះ។

លោក Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ទីមួយនេះគឺជាករណីនាំចូល។

លោកបន្តថា អ្នកជំងឺម្នាក់នេះ គឺជានិស្សិតអាយុ១៩ ឆ្នាំ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និងបានប្តូរជើងយន្តហោះនៅក្នុងប្រទេសសិង្ហបុរី ទើបមកដល់ប្រទេសម៉ាឡេស៊ី ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា វិជ្ជមានកូវីដ១៩ បំលែងថ្មីប្រភេទ អូមីក្រុងកាលពីម្សិលមិញ ។

សូមបញ្ជាក់ថា ប្រទេសសិង្ហបុរីនៅថ្ងៃទី២ធ្នូម្សិលមិញនេះ ក៏បានរាយការណ៍ថាមានករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ចំនួន២ករណី ដែលជាករណីនាំចូលផងដែឬ៕

Khcct banner

អត្ថបទទាក់ទង