Yearendyearend1140x150

អឺរ៉ុបព្យាករណ៍ថាវីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»នឹងឆ្លងច្រើនជាង«ដែលតា»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុប់ព្យាករណ៍ថាវីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»នឹងឆ្លងច្រើនជាង«ដែលតា» ប្រភពរូប៖ រ៉យទ័រ

EU ៖ ភ្នាក់ងារសុខភាពរបស់សហភាពអឺរ៉ុបបាននិយាយថា វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ត្រូវបានគេរំពឹងថា នឹងឆ្លងច្រើនជាងវីរុសកូវីដ១៩បំប្លែង ដែលតា នាពេលបច្ចុប្បន្ន ហើយបណ្តាលឱ្យមានជាងពាក់កណ្តាលនៃករណី Covid-19 ទាំងអស់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ" ។

ការវាយតម្លៃហានិភ័យដំបូងនៃ វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ដែលជាវីរុសព្រួយបារម្ភ (VOC) ត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) កាលពីថ្ងៃព្រហស្បតិ៍។ មេរោគថ្មីនេះត្រូវបានគេរំពឹងថា នឹងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្លុកនេះ ក្នុងប៉ុន្មានខែខាងមុខ ដោយអាចមានករណីឆ្លងលើសពីកូវិដបំលែង Delta ។

ភ័ស្តុតាងបច្ចុប្បន្នស្តីពី ការឆ្លង ភាពធ្ងន់ធ្ងរ និងការរត់គេចពីភាពស៊ាំ គឺមិនប្រាកដប្រជាសម្រាប់ វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យបឋមពីអាហ្រ្វិកខាងត្បូង បង្ហាញថា វាអាចឆ្លងច្រើនលើសលប់ជាងវីរុស Delta ដោយយ៉ាងហោចណាស់មានករណីឆ្លងជាងពាក់កណ្ដាល់នៃករណីឆ្លងទាំងអស់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមអ្នកឃ្លាំមើលបានបញ្ជាក់។

វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ត្រូវបានកំណត់ថាជាវីរុសព្រួយបារម្ភ ដោយអង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន។ វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» នេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេស Botswana នៅដើមខែវិច្ឆិកា ហើយត្រូវបានគេជឿថា បានក្លាយវីរុសមានការរីករាលដាលខ្លាំងរួចទៅហើយនៅអាហ្វ្រិកខាងត្បូង។

ខណៈពេលដែលគេមិនទាន់ដឹងអំពីលក្ខណៈ និងផលប៉ះពាល់ដែលអាចកើតមានរបស់វានៅឡើយ។ វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ត្រូវបានគេដាក់ថា ជាវីរុសដែលមានទម្រង់ប្រែប្រួលខ្លាំង ដោយអ្នកជំនាញបានព្រមានថា វាហាក់ដូចជាមានការសម្របខ្លួនបានល្អដើម្បីធ្វើអន្តរកម្មជាមួយកោសិកាមនុស្ស។

សូមបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» នេះបានរីករាលដាលដល់ប្រទេសជាង ២០ ជុំវិញពិភពលោក រួមទាំងប្រទេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ការលេចឡើងនៃ វីរុសកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» បានជំរុញឱ្យមានការរឹតបន្តឹងថ្មី រួមទាំងការហាមប្រាមការធ្វើដំណើរពីតំបន់ក្តៅ ដែលបានដាក់ចេញដោយប្រទេសជាច្រើននៅទូទាំងពិភពលោក រួមទាំងសមាជិកសហភាពអឺរ៉ុបទាំង ២៧ ក៏ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង