Cc time
Cct850x100 1
Sme laon web banner(1800 x 300)

«អូរជុំ»ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមុនគេនៅខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តរតនគិរី៖មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទីទី ១ ធ្នូ បានប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ ឆ្នាំ២០២១ លើប្រធានបទ «គុណតម្លៃនៃការអនុវត្តអនាម័យ និងការសំអាត» និងពិធីប្រកាសជាផ្លូវការ​ ស្រុកអូរជុំជា ស្រុកបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល (ODF)។ការប្រកាសនេះ ធ្វើឱ្យស្រុក«អូរជុំ»ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមុនគេនៅខេត្តរតនគិរី។

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា៖ «ក្នុងនាមជាតំណាងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ ខ្ញុំសូមចូលរួមអបអរសាទរដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកអូរជុំ និងខេត្តរតនគិរី ដែលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។ យើងមានមោទនភាពក្នុងការប្រកាសថា ស្រុកអូជំុគឺជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេក្នុងខេត្តរតនគិរី និងទីមួយនៅភាគឦសាននៃប្រទេសកម្ពុជា»។

លោកបន្ថែមទៀតថា៖​ «ទឹកស្អាត និងអនាម័យគឺជាកម្មវិធីស្នូលមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដែលប្រជាជនប្រមាណ ១,៥ លាននាក់រស់នៅក្នុង ៣២០,០០០ គ្រួសារ ក្នុង ១,៥០០ ភូមិ ក្នុងខេត្តចំនួន ១៣ ទទួលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល សហគមន៍ដឹកនាំអនុវត្តអនាម័យ (CLTS)។ កុមារប្រមាណ ៥០០,០០០នាក់ ជាពិសេសកុមារី ២៦០,០០០នាក់ ដែលរស់នៅក្នុងសហគមន៍ទាំងនោះ ឥឡូវនេះកំពុងរស់នៅប្រកបដោយសុខភាពល្អនៅក្នុងបរិស្ថានស្អាត»។

អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាព​សម្រាប់​ក្មេងស្រី។ យើងខិតខំដើម្បី ពិភពលោកដ៏យុត្តិធម៌មួយ​ ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងដៃគូរបស់យើង។ ដោយមានបទពិសោធ​ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក​ កម្មវិធីរបស់អង្គការ​ភ្លែន​អន្តរជាតិ​មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀន ដឹកនាំ សម្រេចចិត្ត និងលូតលាស់។ យើងបាន​ចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២។ 


Khcct banner

អត្ថបទទាក់ទង