Yearendyearend1140x150

កម្ពុជាអនុញ្ញាតឱ្យនាំចូលប្រភេទ«សាច់ក្លាស្សេ»ពីក្រៅប្រទេសដើម្បីបំពេញតម្រូវការភ្ញៀវ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សាច់ក្លាស្សេ ឬសាច់បង្កក (រូបភាព៖ Phnom Penh Reporter)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន អេស ភី ណានូ 168 ឯ.ក នាំចូលសាច់ក្លាស្សេសរុបចំនួន៨៩០តោន ពីបរទេសមកផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ តាមច្រកទ្វារអន្តរជាតិ និងច្រកផ្លូវការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានអនុញ្ញាត។

យោងតាមរបាយការណ៍ ក្នុងចំណោមសាច់ក្លាស្សេសរុបមាន សាច់មាន់ក្លាស្សេចំនួន២០០តោន សាច់ទាកា្លស្សេចំរុះ ១០០តោន សាច់គោក្លាស្សេ ៣០០តោន ប្រហិតចុះចំនួន ២០០តោន និងគ្រឿងក្នុងជ្រកស្រុសចំនួន ៩០តោន។

ក្រសួងបញ្ជាក់ថា ចំពោះគ្រឿងក្នុងជ្រូកស្រុស ក្រសួងពុំអនុញ្ញាតឱ្យនាំចូលពីប្រទេសចិន និងប្រទេសវៀតណាមឡើយ។ ពេលនាំចូលមួយលើកៗ ក្រុមហ៊ុនត្រូវភ្ជាប់មកជាមួយវិញ្ញាបនបត្រអនាម័យពីអាជ្ញាធរបសុពេទ្យនៃប្រទេសនាំចេញ ដោយបញ្ជាក់ថា អវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ជំងឺផ្តាសាយបក្សី (A)និងជំងឺគោឆ្កួត (BSE) ព្រមទាំងធ្វើកិច្ចសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានាជាធរមាន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ការសម្រេចឱ្យនាំចូលសាច់ក្លាស្សេនេះ គឺដើម្បីរក្សាគុណភាព អនាម័យ សុវត្ថិភាព និងធ្វើមានស្តង់ដារក្នុងការផ្គត់ផ្គង់សាច់ដល់ក្រុមជំនួញរបស់អឺរ៉ុប និងភ្ញៀវទេសចរបរទេសដែលមកធ្វើជំនួញ ឬមកកម្សាន្តនៅស្រុកខ្មែរ។

ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជាមានសាច់ដែរ ប៉ុន្តែជាប្រភេទសាច់ស្រស់ ដែលកាប់លក់តាមទីផ្សារ ហើយមិនទាន់ត្រឹមត្រូវតាមស្តង់ដារនៅឡើយទេ។ ទោះជាយ៉ាងណា កម្ពុជានឹងខិតខំជំរុញឱ្យមានយន្តការបង្កកសាច់ឱ្យត្រូវតាមស្តង់ដារ ដើម្បីឈានដល់ការនាំចេញសាច់ទៅទីផ្សារក្រៅប្រទេសបាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង