Yearendyearend1140x150
Img 0571

ទីភ្នាក់ងារទេសចរណ៍៖វីរុសបំប្លែងខ្លួន«Omicron»អាចជះឥទ្ធិពលដល់អ្នកទេសចរមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឱ្យដំណើរការភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងគ្រប់ដូស ដោយផ្តើមដំបូងនៅគោលដៅចំនួន ៣ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា។ប៉ុន្តែបច្ចុប្បន្នេះកម្ពុជាមិនទាន់ទទួលបានការទាក់ទងពីភ្ញៀវទេសចរបរទេសច្រើននៅឡើយទេ ខណៈបច្ចុប្បន្នពិភពលោកកំពុងមានភាពភ័យខ្លាំចពីមេរោគបំប្លែងថ្មី Omicron ហើយវីរុសបំប្លែងខ្លួន«Omicron»អាចជះឥទ្ធិពលដល់អ្នកទេសចរដែលចង់មកកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្នកម្ពុជាមិនទាន់ទទួលបានភ្ញៀវទេសចរបរទេសច្រើននៅឡើយទេ ដោយសារតែកម្ពុជាត្រូវការ ការត្រៀមលក្ខណៈឱ្យរួចរាល់ និងការរៀបចំជាច្រើនទៀត ជាពិសេសគឺការដឹកជញ្ជូនតាមផ្លូវអាកាសដែលត្រូវការរៀបចំច្រើនសម្រាប់ទទួលភ្ញៀវទេសចរ។

លោកស្រីរំពឹងថា កម្ពុជាអាចទទួលភ្ញៀវទេសចរបរទេសបានច្រើននៅក្នុងខែធ្នូខាងមុខនេះ ព្រោះការត្រៀមលក្ខណៈសម្រាប់ការហោះហើរអាចនឹងចាប់ផ្តើមដំណើរការបាននៅក្នុងខែធ្នូ។ ទោះបីជាកម្ពុជាមិនទាន់ទទួលបានទេសចរបរទេស តែកម្ពុជាក៏នៅមានទេសចរណ៍ក្នុងស្រុក ដែលជាកត្តាជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបានមួយផ្នែកដែរ។

មួយវិញទៀត លោកស្រីក៏មានការព្រួយបារម្ភចំពោះមេរោគកូវីដ-១៩ថ្មី ប្រភេទអូមីក្រុង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរទេសចរមកកាន់កម្ពុជាផងដែរ។ ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជាក៏បានហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្រិ្វកមិនឱ្យចូលមកកម្ពុជា ដើម្បីការពារការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។

យោងតាមអាកាសចរស៊ីវិល បានឱ្យដឹងថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន(ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩»។

តែយ៉ាងណាក៏ដោយ ការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរបស់កម្ពុជាពេលនេះ ធ្វើឡើងខណៈពេលដែលពិភពលោកកំពុងភ័យខ្លាចនឹងវីរុសបំប្លែងខ្លួនកាចសាហាវ Omicron។បច្ចុប្បន្នប្រទេស និង ដែនដីចំនួន ១១ហើយបានរកឃើញវីរុសនេះ។

នៅចំពោះមុខបញ្ហាស្រួចស្រាល់ជាថ្មី នៃការសាយភាយជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទមិនទទួលអ្នកដំណើរ ឬអ្នកដែលធ្លាប់ឆ្លងកាត់ប្រទេសចំនួនដប់ ក្នុងទ្វីបអាហ្រិ្វក ក្នុងអំឡុងពេលបីសប្តាហ៍មុនមកដល់កម្ពុជា រួមមាន ប្រទេសបូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង ហ្ស៊ីមបាវ៉េ ម៉ាឡាវី អេនហ្គោឡា និងប្រទេសហ្សំប៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី២៩វិច្ឆិកា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង