Yearendyearend1140x150

រយៈពេល៣ឆ្នាំទំនាក់ទំនងចិននិងអាហ្រ្វិកសម្រេចបាននូវគម្រោងធំៗជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៨ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) បានបើកនៅថ្ងៃចន្ ប្រភពរូប៖ ស៊ីស៊ីថាមស៍

ចិន៖ ក្នុងរយៈពេលបីឆ្នាំ ប្រទេសចិន និងអាហ្រ្វិក បានធ្វើការរួមគ្នាដើម្បីអនុវត្តយ៉ាងពេញលេញនូវគំនិតផ្តួចផ្តើមសំខាន់ៗទាំង៨ និងលទ្ធផលសំខាន់ៗផ្សេងទៀត នៃកិច្ចប្រជុំកំពូលប៉េកាំង ហើយបានបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនធំ។

នេះបើតាមសន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៨ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) បានបើកនៅថ្ងៃចន្ទ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចូលរួមនិងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទនេះ តាមរយៈវីដេអូក្នុងទីក្រុងប៉េកាំង។

ពាណិជ្ជកម្មចិន-អាហ្វ្រិក និងការវិនិយោគរបស់ចិន នៅអាហ្រ្វិកមានការកើនឡើងជាលំដាប់។ សមាជិកអាហ្វ្រិកស្ទើរតែទាំងអស់នៃ FOCAC បានចូលរួមជាមួយក្រុមគ្រួសារដ៏ធំ នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។ កត្តានេះ បានរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងចិន-អាហ្វ្រិក។

លោក ស៊ី ជីនភីង បានដាក់ចេញនូវសំណើចំនួនបួន ដើម្បីកសាងសហគមន៍ចិន-អាហ្វ្រិក ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ទី១ គឺប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព។ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដាក់ជីវិតមនុស្សជាអាទិភាព ដឹកនាំដោយវិទ្យាសាស្ត្រ គាំទ្រការលះបង់សិទ្ធិកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំង COVID-19 ធានាបាននូវលទ្ធភាពប្រើប្រាស់ និងលទ្ធភាពនៃវ៉ាក់សាំងនៅទ្វីបអាហ្រ្វិក ដើម្បីកាត់បន្ថយគម្លាតនៃការចាក់ថ្នាំបង្ការ។

ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ។ លោក ស៊ី បានអំពាវនាវឱ្យមានការបើកចំហរទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ចែករំលែកបទពិសោធន៍លើការកាត់បន្ថយភាពក្រីក្រ ពង្រឹងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់ភាពជាសហគ្រិន ដោយយុវជនអាហ្វ្រិកក៏ដូចជា ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs)។

ទី៣ គឺជំរុញការអភិវឌ្ឍបៃតង ដោយប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ លោក ស៊ី បានអំពាវនាវឱ្យមានតម្រូវការក្នុងការតស៊ូមតិលើការអភិវឌ្ឍន៍បៃតង និងកាបូនទាប ជំរុញយ៉ាងសកម្មនូវពន្លឺព្រះអាទិត្យ ខ្យល់ និងប្រភពថាមពលកកើតឡើងវិញផ្សេងទៀត ធ្វើការសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងបន្តពង្រឹងសមត្ថភាពសម្រាប់និរន្តរភាព និង ការអភិវឌ្ឍន៍។

ទី៤ គឺរក្សាសមធម៌ និងយុត្តិធម៌ លោក ស៊ី បាននិយាយថា ពិភពលោកត្រូវការពហុភាគីនិយមពិតប្រាកដ ហើយសន្តិភាព ការអភិវឌ្ឍន៍ សមធម៌ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព គឺជាគុណតម្លៃទូទៅរបស់មនុស្សជាតិ ហើយតំណាងឱ្យសេចក្តីប្រាថ្នាដ៏ខ្ជាប់ខ្ជួនរបស់ទាំងប្រទេសចិន និងអាហ្វ្រិក។

សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី ៦៥ នៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងចិន និងអាហ្វ្រិក ដោយភាគីទាំងពីរបានបង្កើតចំណងមិត្តភាពជាបងប្អូន ដែលមិនអាចបំបែកបានក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយម ដោយចាប់ផ្តើមលើមាគ៌ាពិសេសនៃកិច្ចសហប្រតិបត្តិការក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការស្តារឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង