Yearendyearend1140x150

ថៃដាក់ការប្រុងប្រយ័ត្នចំពោះកូវីដ១៩បំលែងថ្មី«អូមីក្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងវេជ្ជបណ្ឌិត លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit 

ថៃ៖ លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រសួងសុខាភិបាលសាធារណៈកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការឆ្លងកូវីដ១៩បំលែងថ្មី«អូមីក្រុង» ហើយបានជំរុញឱ្យការិយាល័យខេត្តរបស់ខ្លួនរក្សាវិធានការបង្ការទាំងអស់។ លោកបានថ្លែងបែបនេះក្នុងកិច្ចប្រជុំ ជាមួយមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ និងតំណាងការិយាល័យសុខភាពសាធារណៈខេត្តទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។

លោកបានបន្តថា «នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការត្រួតពិនិត្យជំងឺ ត្រូវបានផ្តល់ភារកិច្ចក្នុងការត្រួតពិនិត្យកូវីដបំលែងថ្មីនេះយ៉ាងជិតស្និទ្ធ និងទាក់ទងជាមួយសាធារណជនជាប្រចាំ ដើម្បីបន្ធូរបន្ថយកង្វល់របស់ពួកគេ»។ ទន្ទឹមនឹងនោះ ការិយាល័យសុខាភិបាលសាធារណៈខេត្តទាំងអស់ត្រូវតែអនុវត្តតាមវិធានការ VUCA ដូចជា ការចាក់វ៉ាក់សាំង ការការពារជាសកល ការកំណត់គ្មានកូវីដ១៩ និងការប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែន។

លោកបានបន្ថែមថា វិធានការទាំងនេះគួរតែផ្តោតជាពិសេសទៅលើក្រុមអាទិភាព ដូចជាមនុស្សចាស់ដែលមានអាយុលើសពី ៦០ ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាព។ សមាជិកសាធារណៈ ដែលបានទទួលវ៉ាក់សាំង គួរតែផ្តោតលើការរក្សាការការពារជាសកល និង ការកំណត់ការគ្មានកូវីដ១៩ នៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីធ្វើឱ្យគ្រួសារ និងសហគមន៍មានសុវត្ថិភាព។

លោក បាននិយាយទៀតថា ក្រសួងបានបង្កើនវិធានការពិនិត្យមើលប្រជាជនដែលមកពីប្រទេសដែលមានហានិភ័យខ្ពស់។ ប្រជាជនមិនគួរភ័យស្លន់ស្លោចំពោះវីរុសប្រភេទថ្មីនេះទេ ប៉ុន្តែគួរតែរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗពីក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល”។

ប្រទេសថៃ និងប្រទេសមួយចំនួនផ្សេងទៀត បានដាក់កម្រិតការធ្វើដំណើរទៅ និងមកពីប្រទេសមួយចំនួននៅអាហ្វ្រិកខាងត្បូង ដែលជាកន្លែងដែលមនុស្សជាច្រើនបានឆ្លងមេរោគនេះ។ កូវីដ១៩បំលែងថ្មី «អូមីក្រុង» ត្រូវបានរកឃើញនៅថ្ងៃទី ២៤ ខែវិច្ឆិកា នៅអាហ្វ្រិកខាងត្បូង ពីគំរូដែលប្រមូលបាននៅថ្ងៃទី ៩ ខែវិច្ឆិកា។ ខណៈ អ្នកទេសចរភាគច្រើននៅក្នុងខែវិច្ឆិកា មកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង បារាំង អារ៉ាប់រួម និងសិង្ហបុរី ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង