Yearendyearend1140x150
Img 0571

ACUបើកការស្រាវជ្រាវ​មន្ត្រីនៅពីក្រោយការ«ទន្ទ្រានដីព្រៃលិចទឹក​»នៅតំបន់ទន្លេសាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។រូបភាព KT

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ​ (អ.ប.ព.) ANTI-CORRUPTION UNIT (A.C.U.) បាន​បង្កើតក្រុម​ការងារ​ដើម្បី​ចុះពិនិត្យ និង ​ស្រាវជ្រាវ​ស្វែងរកមន្ត្រីនៅពីក្រោយនៃការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ក្រុមការងារនេះ ធ្វើឡើងភ្លាមៗ បន្ទាប់​ពីសម្តេច ហ៊ុន សែន បានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីការស្នើសុំពីសម្តេច ហ៊ុន សែន  អង្គភាពប្រឆាំងអំពើពុករលួយ​ បាន​បើក​កិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ទាក់ទងនឹង​វិធាន​ការការពារ​បឹងទន្លេសាប និង បានបង្កើតក្រុមការងាររបស់ខ្លួនដើម្បីស្រាវជ្រាវអ្នកនៅពីក្រោយនៃការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបនេះ។

បើតាមលោក ឱម យ៉ិនទៀង ក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយបានបែងចែកគ្នាជាក្រុម និងបំពេញការងារទៅតាមបច្ចេកទេសរបស់ខ្លួនស្របតាមវិជ្ជាជីវៈ។ចំពោះមន្ត្រីណាខ្លះដែលមានការជាប់ពាក់ព័ន្ធនោះ គឺមិនដល់ពេលនេះមិនទាន់បង្ហាញនូវឡើយនោះទេ។

គួរបញ្ជាក់ថា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជារកឃើញអំពីបញ្ហាកាប់ឈើ និង ទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

សម្តេចបានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់ ដោយគ្មាន​ការអត់ឱននោះឡើយ ពោលគឺគ្មាន​ពេលអប់រំទៀតនោះទេ​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង