Yearendyearend1140x150

ត្រីមាសទី១ ឆ្នាំ២០២០កម្ពុជាបណ្តេញជនបរទេសចេញពីកម្ពុជា៣៣៩នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
 លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ នាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន ១១៥លើក ក្នុងនោះមាន ៣៣៩នាក់ ស្រី ២៧នាក់ មាន ៣៤សញ្ជាតិ (២៥បទល្មើស)។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងរបាយការណ៍បានបញ្ជាក់ថា “ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ នាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន ១១៥លើក ក្នុងនោះមាន ៣៣៩នាក់ ស្រី ២៧នាក់ មាន ៣៤សញ្ជាតិ (២៥បទល្មើស)។ បន្ទាប់ពីនេះ នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី មានកន្លែងត្រៀមបណ្តេញចេញចំនួន ០៣កន្លែង គឺ មណ្ឌលភ្នំពេញ មណ្ឌលសៀមរាប និងមណ្ឌលព្រះសីហនុ បន្ថែមទៀត”។

គួរបញ្ជាក់ថា លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំ នៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំនេះ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យប្រធានការិយាល័យរៀបរាប់ពីការងារប្រចាំថ្ងៃ របស់ខ្លួន និងបានណែនាំឲ្យការិយាល័យ នីមួយៗ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ហើយរៀបចំធ្វើរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អន្ដេប្រវេសន៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង