Yearendyearend1140x150

មន្ត្រីជំនាញចុះស្រាវជ្រាវករណីកាប់ទន្ទ្រានព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៩វិច្ឆិកានេះ បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការជាតិ ក៏បានអញ្ជើញចូលរួមផងដែរ។ ដោយឡែកនៅសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ វិច្ឆិកានេះ ក៏មានកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិភាក្សាការងារ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង