ចិន-ឡាវ ៖ ផ្លូវដែកចិន-ឡាវ នឹងបញ្ចប់ការដំណើរការសាកល្បងរបស់ខ្លួននៅថ្ងៃចន្ទនេះ តាមកាលវិភាគផ្លូវការ ដោយត្រួសត្រាយផ្លូវសម្រាប់ប្រតិបត្តិការផ្លូវការរបស់ខ្លួននៅដើមខែធ្នូ។ នេះបើយោងតាមក្រុមហ៊ុន ផ្លូវដែកចិន។
ក្រុមហ៊ុនផ្លូវដែកចិន គ្រោងនឹងដំណើរការរថភ្លើងចំនួន ១៥ គ្រឿងនៅក្នុងផ្នែកផ្សេងៗគ្នា។ ហើយការធ្វើតេស្តនេះ នឹងបញ្ចប់តាមកាលកំណត់ គឺជាការសាកល្បងចុងក្រោយមុនពេលផ្លូវដែកត្រូវបានដាក់ឱ្យដំណើរការផ្លូវការ។ ការរត់សាកល្បង នឹងធ្វើឡើងទាំងស្រុងដោយអនុលោមតាមពេលវេលាចេញដំណើរ ការមកដល់ដែលបានកំណត់ ស្ថានីយ៍នៅតាមបណ្តោយផ្លូវ និងផែនទីប្រតិបត្តិការរថភ្លើង។
ផ្លូវដែកចិន-ឡាវ គ្រោងនឹងដំណើរការនៅដើមខែធ្នូ ហើយអ្នកបើកបររថភ្លើងបានចូលរួមក្នុងការដឹកជញ្ជូននេះ ៕