Yearendyearend1140x150

ចិនប្រកាសបន្តជួយគាំទ្រកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែខ្លាំងក្លា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានប្រកាសបន្តការគាំទ្រប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងជាពិសេសគឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19។ក្នុងជំនួបទ្វេភាគីតាមរយៈខ្សែទូរស័ព្ទជាមួយ ឯកឧត្តម ប្រាក់ សុខុន និងលោក វ៉ាង យី កាលពីថ្ងៃ២៧ មេសា កន្លងទៅ។

ថ្លែងនៅក្នុង កិច្ចសន្ទនាតាមទូរស័ព្ទ ឯកឧត្តម វ៉ាង យី បានលើកឡើងថា ប្រទេសចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់យើងទៅកាន់កំរិតកាន់តែខ្ពស់ថែមទៀត។

ឯកឧត្តម បានបន្ថែមទៀតថា អាទិភាពរបស់ភាគីចិន គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាជាមួយកម្ពុជាកន្លងមក។

ជាពិសេស ឯកឧត្តម បានរំលឹកពីស្មារតីជួយគ្នាទៅវិញទៅមករវាងកម្ពុជា-ចិន និងអរគុណកម្ពុជាដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុសក្នុងពេលដែលយើងត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង