Yearendyearend1140x150

ការបញ្ជាទិញពីកម្ពុជាបានលុបចោល​ប្រហែល​៧៥%​មានទឹក​ប្រាក់ប្រហែល​៩ពាន់​លាន​ដុល្លារ​

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី 

ភ្នពេញ៖ គិតត្រឹមចុងខែមេសា ឆ្នាំ២០២០ ការបញ្ជាទិញទំនិញពីកម្ពុជាត្រូវបានលុបចោលប្រហែល៧០%​ទៅ៧៥%​ ហើយការលុបចោល​នេះគឺដោយសារតែបញ្ហាជំងឺកូវីដ-១៩។ នេះបើតាមប្រសាសន៍ របស់លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍។

បើតាមលោកបណ្ឌិតបានបញ្ជាក់ថា ការបញ្ជាទិញមកកាន់កម្ពុជាត្រូវបានលុបចោលប្រហែលពី៧០%ទៅ៧៥% នៃចំនួនទឹកប្រាក់ប្រហែល៩ពាន់លានដុល្លារ ដែលនេះជាតួរលេខពីវិស័យឯកជនមួយចំនួន។ ការលុបចោលនេះភាគច្រើនគឺនៅបណ្តាប្រទេសអឺរ៉ុប និងអាមេរិក ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកសុទ្ធតែជាទីផ្សារធំបំផុតរបស់កម្ពុជា។

លោកបណ្ឌិតបានមើលឃើញទៀតថា ប្រសិនបើស្ថានភាំពកូវីដនៅតែបន្តអូសបន្លាយនោះកម្ពុជានឹងមានឱនភាពថវិការយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២០នេះ ហើយនឹងអាចបន្តរហូតទៅដល់ពាក់កណ្តាលឆ្នាំ២០២១ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង