Yearendyearend1140x150

យ៉ាងតិចប្រទេសចំនួន១៥បានហាមឃាត់ការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យ៉ាងតិចប្រទេសចំនួន១៥បានហាមឃាត់ការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ប្រភពរូប៖ Financial Times

អាហ្វ្រិកខាងត្បូង៖ យ៉ាងហោចណាស់មានប្រទេសចំនួន ១៥ បានហាមឃាត់ការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ខណៈកូវីដ១៩បំលែងថ្មីឈ្មោះ អូមីក្រុង «Omicron» កំពុងវាយលុកប្រទេសអាហ្រ្វិកខាងត្បូង និងបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។

ប្រធានាធិបតី Biden បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងធ្វើតាមប្រទេសចំនួន ១៥ ដើម្បីហាមឃាត់អ្នកដំណើរពីប្រទេសដូចជា Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe ។

លោក Biden បាននិយាយទៀតថា «វាជាវិធានការប្រុងប្រយ័ត្ន រហូតទាល់តែយើងមានព័ត៌មានបន្ថែម ខ្ញុំកំពុងបញ្ជាឱ្យមានការរឹតបន្តឹងការធ្វើដំណើរតាមផ្លូវអាកាសបន្ថែមពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំពីរផ្សេងទៀត» ។

អង្គការសហប្រជាជាតិ បានទទួលស្គាល់ជំងឺកូវីដថ្មីបំលែងថ្មីដំបូងដែលគេហៅថា B.1.1.529 ហើយឥឡូវនេះដាក់ឈ្មោះថា អូមីក្រុង «Omicron» បានក្លាយជាការព្រួយបារម្ភថ្មីសម្ភាប់ពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង