Yearendyearend1140x150
Img 0571

រដ្ឋាភិបាលលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតមណ្ឌលផ្តល់«សេវាថែទាំមនុស្សចាស់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ទជន និងយុវនីតិសម្បទា បានលើកទឹកចិត្តដល់ផ្នែកឯកជន ឬអង្គការដៃគូបង្កើតមណ្ឌលដើម្បីផ្តល់សេវាថែទាំមនុស្ស។នេះបើតាមការថ្លែងរបស់លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ទជន និងយុវនីតិសម្បទា ក្នុងសន្និសីទសារព័ត៌មាន។

បើតាមលោកតូច ចាន់នី កាលដើមឡើងក្រសួងក៏គ្រោងបង្កើតមណ្ឌលថែទាំមនុស្សចាស់ដែរក៏ប៉ុន្តែរាជរដ្ឋាភិបាលមិនអនុញ្ញាត តែក្រសួងផ្តល់ការបណ្តោះបណ្តាលផ្នែកបច្ចេកទេសឬធនធានមនុស្សដល់ផ្នែកឯកជន ឬអង្គការដើម្បីដំណើរការមណ្ឌលរបស់ខ្លួន។ដូច្នេះក្រសួងបានលើកទឹកចិត្តដល់ផ្នែកឯកជន ឬអង្គការដៃគូបង្កើតមណ្ឌលដើម្បីផ្តល់សេវាថែទាំមនុស្ស។

គួរបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាមជ្ឈមណ្ឌលគាំពាមនុស្សចាស់នៅរាជធានីភ្នំពេញ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់គ្រប់គ្រងផ្តល់សេវាក្នុងការថែទាំមនុស្សចាស់ដែលមានទីតាំងនៅភូមិធ្លក សង្កាត់គោករការ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ទជន និងយុវនីតិសម្បទា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានបង្កើតសមាគមមនុស្សចាស់បានចំនួន១៦៤៦ ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត សំដៅជួយសម្រាលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមកក្នុងសង្គម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង