Yearendyearend1140x150
Img 0571

វីរុសកូវីដ១៩ថ្មី«super mutant»បង្ខំឲ្យអឺរ៉ុបបិទការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វីរុសកូវីដ១៩ថ្មី«super mutant»បង្ខំឲ្យអឺរ៉ុបបិទការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង

អឺរ៉ុប៖ គណៈកម្មការអឺរ៉ុប បានជំរុញឱ្យបញ្ឈប់ការធ្វើដំណើរតាមផ្លូវអាកាសទាំងអស់ពីអាហ្វ្រិកខាងត្បូង ចំពេលមានការកើនឡើងនៃការព្រួយបារម្ភអំពីកូវីដបំលែងខ្លួនថ្មី «super mutant» ដែលជាវីរុសអាចជៀសផុតពីប្រព័ន្ធភាពសុំាការពាររាងកាយ។

កាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា អឺរ៉ុប នឹងចាត់វិធានការបន្ទាន់នៃជំងឺនេះ។ លោកស្រីបានបន្ថែមថា គណៈកម្មការនឹងស្នើឲ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិក ដើម្បីដំណើរការបន្ទាន់ ដើម្បីបញ្ឈប់ការធ្វើដំណើរតាមផ្លូវអាកាសពីតំបន់អាហ្វ្រិកខាងត្បូង ដោយសារការបារម្ភនៃកូវីដបំលែងថ្មី B.1.1.529។

ការផ្លាស់ប្តូរនេះនឹងអនុវត្តតាមបម្រាមដែលណែនាំដោយចក្រភពអង់គ្លេស ដែលបានពិពណ៌នាអំពីប្រភេទថ្មីនេះថាជា "បំរែបំរួលដ៏សំខាន់បំផុត ដែលពួកគេបានជួបប្រទះរហូតមកដល់បច្ចុប្បន្ន"។ ចក្រភពអង់គ្លេសបានហាមឃាត់ការហោះហើរពីអាហ្វ្រិកខាងត្បូង ណាមីប៊ី បូតស្វាណា ហ្ស៊ីមបាវ៉េ ឡេសូថូ និង អេវ៉ាទីនី។

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove ប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក (WHO) និយាយថា WHO នឹងប្រមូលផ្តុំ អ្នកជំនាញនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពី កូវីដ១៩ បំលែងខ្លួនថ្មី ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅអាហ្វ្រិកខាងត្បូង។ លោកស្រី បានបន្តថា ពួកគេ មិនដឹងអ្វីច្រើនពីជំងឺនេះទេ ដូច្នេះការពិភាក្សានេះ នឹងបង្កើតជាសំណួរ និងការព្រួយបារម្ភអំពីរបៀបដែលវានឹងប៉ះពាល់ដល់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការចាក់វ៉ាក់សាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង