Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

WHO បារម្ភពី«កូវីដបំប្លែងខ្លួនថ្មី»ខ្លាំងជាង ដែលតា នៅទ្វីបអាហ្រ្វិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការចាក់វ៉ាក់សាំងជូនពលរដ្ឋអាហ្វ្រិក។
រូបភាព៖ CDC


ភ្នំពេញ៖ អង្គការសុខភាពពិភពលោក WHO បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។

បើតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាមឱ្យដឹងថា ប្រភពរកឃេីញដំបូងនៃវីរុសប្រភេទថ្មីនេះ គឺនៅប្រទេស បុតស្វាណា (Botswana) និង ចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។

CDC បានបញ្ជាក់ទៀតថា មេរោគ បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 នេះបានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង ។


Khcct banner

អត្ថបទទាក់ទង