Yearendyearend1140x150

បុរសម្នាក់ដែលជេរប្រមាថមើលងាយ​ និងដេញវាយសមត្ថកិច្ច​ត្រូវបានចាប់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល។ការចាប់ខ្លួននេះ ធ្វើឡើងនៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនហើយ កាលពីវេលាម៉ោង ១៣:០០នាទីរសៀល។

អាជ្ញាធរមិនទាន់បង្ហាញអត្តសញ្ញាជនសង្ស័យនៅឡើយទេនៅថ្ងៃនេះ។ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា បុរសម្នាក់នេះ ជិះម៉ូតូបញ្រ្ចាសទិសពេលប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ ថែមទាំង ស្រែក ឡូឡារករឿងចង់វាយសមត្ថកិច្ច និងគំរាមដកស័ក្កិសមត្ថកិច្ចចោល។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង