Yearendyearend1140x150
Img 0571

កូនសិស្សឃ្លានបាយ តែគ្រូមិនទាន់ឲ្យចេញវាយគ្រូបែកមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កូនសិស្សឃ្លានបាយ តែគ្រូមិនទាន់ឲ្យចេញវាយគ្រូបែកមុខ

ចិន៖ កាលពីថ្ងៃទី 19 ខែវិច្ឆិកា វីដេអូមួយដែលសិស្សម្នាក់វាយគ្រូបង្រៀនស្រីម្នាក់រងរបួសបានធ្វើឲ្យមានភាពទាក់ទាញពីអ្នកនិយមលេងអ៊ីនធឺណេតយ៉ាងច្រើនកុះករ។

រឿងនេះបានកើតឡើងនៅសាលាមធ្យមសិក្សាHunan Shaodong No.2 ។ វីដេអូបានបង្ហាញថា ក្មេងប្រុសម្នាក់ដែលអង្គុយនៅកៅអីជួរទី៥ ស្រាប់តែវាយលើតុពីរដងដោយកណ្តាប់ដៃ ហើយក្រោកឡើងយ៉ាងលឿនស្ទុះទៅលើវេទិកាវាយគ្រូស្រីដែលកំពុងបង្រៀនចំក្បាល។

អ្នកគ្រូបានគេចខ្លួនយ៉ាងប្រញាប់ ហើយក្មេងប្រុសក៏ស្ទុះបន្តវាយនិងទាត់។ មិត្តរួមថ្នាក់ប្រុសដែលអង្គុយនៅជួរមុខបានបញ្ចេញប្រតិកម្មយ៉ាងប្រញាប់ប្រញាល់ ដើម្បីចាប់ក្មេងប្រុសនោះ បានធ្វើឲ្យសិស្សនៅក្នុងថ្នាក់ទាំងអស់មានការភ្ញាក់ផ្អើលចំពោះទិដ្ឋភាពនេះ។

វីដេអូមួយទៀតបានបង្ហាញថា អ្នកគ្រូដែលត្រូវគេវាយនោះរងរបួសនៅលើផ្ទៃមុខ និងមានស្នាមឈាមនៅជិតភ្នែក និងថ្ពាល់។ មានគ្រូផ្សេងទៀតនៅក្នុងថ្នាក់រៀនបានចូលមកដោះស្រាយបញ្ហានេះ។

អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានរាយការណ៍ថា រឿងនេះគឺបណ្តាលមកពីការពន្យារពេលបង្រៀនយូររបស់អ្នកគ្រូ។ រឿងនេះបានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា នាម៉ោង១២និង៥២នាទី ដោយអ្នកគ្រូនៅតែបង្រៀន ធ្វើអោយរហូតពេលអាហារថ្ងៃត្រង់ សិស្សប្រុសដែលវាយនេះមានអារម្មណ៍ឃ្លានខ្លាំងទ្រាំលែងបាន ទើបធ្វើរឿងហួសចិត្តបែបនេះ។

នៅក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ថា អារម្មណ៍របស់សិស្សនៅពេលនោះគឺបាត់ការគ្រប់គ្រង ដោយមានមតិជាច្រើនចំពោះអ្នកគ្រូ ហើយការវាយធ្ងន់ដៃទៅលើអ្នកគ្រូទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង