Yearendyearend1140x150

នាយករដ្ឋមន្រ្តីមិនឆ្លើយសំណួរថាហេតុអ្វីថៃមិនទទួលបានការអញ្ជើញទៅកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រភពរូប៖ South China Morning Post 

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រងើយកន្តើយចំពោះសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីពួកគេបានសួរគាត់ថា ហេតុអ្វីបានជាក្រសួងការបរទេសសហរដ្ឋអាមេរិក មិនអញ្ជើញប្រទេសថៃឱ្យចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅក្នុងខែធ្នូ។

កាលពីថ្ងៃពុធ ក្រសួងការបរទេសបានប្រកាសបញ្ជីឈ្មោះប្រទេសចំនួន ១១០ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអនឡាញលើកដំបូងសម្រាប់លទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី ៩ និង ១០ ខែធ្នូ ខាងមុខ។ ប្រទេសថៃមិនបានបង្ហាញខ្លួនក្នុងបញ្ជីអញ្ជើញនោះទេ។

នៅពេលអ្នកសារព័ត៌មានសួរនាយករដ្ឋមន្ត្រី Prayut Chan-o-cha អំពីបញ្ហានេះ នាយករដ្ឋមន្ត្រីថៃគ្រាន់តែបង្ហាញមុខយ៉ាងក្រៀមក្រំ មុនពេលដើរចូលទៅក្នុងវិមានរដ្ឋាភិបាល។

ខណៈប្រទេស ចិន និង រុស្ស៊ី ក៏មិនត្រូវបានអញ្ជើញផងដែរ។ ប្រទេសអាស៊ានតែបីប៉ុណ្ណោះ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនោះគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។

កិច្ចប្រជុំកំពូលដែលរៀបចំឡើង ដោយសហរដ្ឋអាមេរិក មានគោលបំណងជួយបញ្ឈប់ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការដួលរលំនៃសិទ្ធិ និងសេរីភាពនៅជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង