Cct850x100 1

វៀតណាមលួចបោះតុងនៅតំបន់ព្រំដែន«មិនទាន់ឯកភាពគ្នា»ដោយមិនសួរកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
តង់វៀតណាមបោះ

កណ្តាល៖កងទ័ពវៀតណាមបានចូលលួចបោះតង់បណ្ដោះអាសន្នចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ព្រំដែនដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា។ប៉ុន្តែសកម្មភាពនេះ ត្រូវអាជ្ញាធរកម្ពុជាបានចុះរារាំង និងទាមទារឱ្យភាគីប្រទេសរុះរើតង់នោះវិញ។នេះបើយោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ទីតាំងដែលវៀតណាមបោះតង់ គឺតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង៤៧០០ម៉ែត្រ។លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល កាលពីថ្ងៃទី២៦ ខែមេសា ម្សិលមិញបានដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន គ្មានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីតំបន់នោះបានឡើយ។

ជាលទ្ធផលការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ លោកស្នងការក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីតំបន់នោះ ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបានសាងសង់តង់ និងចងជាអង្រឹងចូលក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន កម្លាំងនគរបាលក៏ប្រាប់ទៅខាងវៀតណាមរុះរើ និង ដកថយក្រោយឲ្យបានឆ្ងាយពីតំបន់នោះភ្លាមៗ។

លោកស្នងការខេត្តកណ្តាលក៏បានជម្រុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមតំបន់ដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់នោះ៕


ពាក្យទាក់ទង: វៀតណាម ព្រំដែន
Khcct banner

អត្ថបទទាក់ទង