Yearendyearend1140x150

The Cambodia China Times ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ ពិភពលោកលើកទី៤

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សារព័ត៌មាន The Cambodia China Times ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៤(World Media Summit)។កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៤នេះ ធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃច័ន្ទទី២២ វិច្ឆិកានេះ។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍន៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០០៩មក ក្រោយកិច្ចសហការ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ប្រទេសចិន សារព័ត៌មាន Associated Press របស់អាមេរិក , Reuters របស់អង់គ្លេស , TASS របស់រុស្សី , Kyodo News របស់ជប៉ុន និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏ល្បីផ្សេងទៀត។កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក គឺជាវេទិកាផ្លាស់ប្តូរនិងការសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយកម្រិតខ្ពស់ដ៏សំខាន់មួយនៅលើសកលលោក។

ប្រធានបទនៃកិច្ចប្រជុំកំពូលឆ្នាំនេះគឺ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩”។ ថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយមកពីជាង ៨០ ប្រទេស និងតំបន់ និងតំណាងអង្គការអន្តរជាតិនឹងចូលរួមកិច្ចប្រជុំ។ពួកគេនឹងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដ៏ស៊ីជម្រៅជុំវិញប្រធានបទជាច្រើនដូចជា៖ “ពង្រីកចក្ខុវិស័យនៃការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយតាមបច្ចេកវិទ្យាថ្មីៗ”“ប្រព័ន្ធផ្សព្វផ្សាយធ្វើការជាដៃគូបើកទីផ្សារថ្មី” “ការឆ្លើយតបរបស់ប្រព័ន្ធផ្សព្វផ្សាយចំពោះវិបត្តិសុខភាពសាធារណៈ”“តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍន៍សកលលោក” និងបញ្ហាកង្វល់ទូទៅផ្សេងទៀត ក្នុងគោលបំណងជម្រុញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ធ្វើការរួមគ្នាដើម្បីចាប់យកឱកាសអភិវឌ្ឍន៍ថ្មីៗ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។

អង្គភាពសារព័ត៌មានThe Cambodia China Timesត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមករាឆ្នាំ ២០១៨ ហើយជាប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនលើអ៊ីនធឺណិតតែមួយគត់ ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរ ដែលគេហទំព័រព័ត៌មានភាសាចិនគឺ ( www.cc-times.com)និងក្រោយមកបានពង្រើកនិងបង្កើតគេហទំព័រសារព័ត៌មានជាភាសាខ្មែររបស់ខ្លួន គឺគេហទំព័រស៊ីស៊ីថាមស៍ (kh.cc-times.com)៕ អង្គភាពសារព័ត៌មានThe Cambodia China Times គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង