Yearendyearend1140x150

ជនជាតិ​ថៃ​២១៤​នាក់ដែល​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅភ្នំពេញត្រូវប៉ូលិសថៃជួយសង្រ្គោះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសថៃ សហការជាមួយអាជ្ញាធរកម្ពុជា និងស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ ជួយសង្គ្រោះជនជាតិថៃមួយក្រុមដែលត្រូវបានបង្ខំឱ្យធ្វើការដូចទាសករនៅក្នុងទីក្រុងភ្នំពេញ និង ចាប់ខ្លួនជាច្រើននាក់ទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរមនុស្ស។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ nation thailand។

នាយឧត្តមសេនីយ៍ Surachet Hakphan ជំនួយការអគ្គស្នងការនគរបាលជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូលីសបានទទួលព័ត៌មានថា មានជនជាតិថៃប្រមាណជាង ៣០០ នាក់ ដែលធ្វើការនៅក្នុងអគារមួយក្នុងរាជធានីភ្នំពេញ។មន្ត្រី​បាន​ឆ្មក់​ចូល​អគារ​នោះ ហើយ​ចាប់​ខ្លួន​ជនជាតិ​ថៃ ៩ នាក់ ដែល​ចោទ​ថា ​បាន​នាំ​ជន​រងគ្រោះ​ទៅ​ធ្វើ​ការ​នៅ​ទីនោះ និង​ជនជាតិ​ចិន ២០ នាក់ ដែល​ចោទ​ប្រកាន់​ថា​បាន​បើក​ប្រតិបត្តិការ។

ជនរងគ្រោះទាំងអស់នោះ ត្រូវបានបង្ខំឱ្យធ្វើការជិត២០ម៉ោងជារៀងរាល់ថ្ងៃ ហើយមនុស្សទាំងនេះត្រូវបានបង្ខំឱ្យរស់នៅក្នុងអគារ មិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទ ឬហៅទូរស័ព្ទទៅកាន់គ្រួសាររបស់ពួកគេ ហើយត្រូវបានគេធ្វើបាបរាងកាយ។ លោក Surachet បាននិយាយថា "ជនរងគ្រោះជាច្រើនមានសញ្ញានៃការរំលោភលើរាងកាយរបស់ពួកគេ"។

ស៊ីស៊ីថាមស៍មិនអាចសុំការបញ្ជាក់បន្ថែមពីខាងអាជ្ញាធរកម្ពុជាបាននៅឡើយទេនៅថ្ងៃនេះ។

ចំណែកពលករ ២១៤ នាក់​បាន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ និង ៩៩ នាក់​ផ្សេង​ទៀត​កំពុង​រង់ចាំ​ដំណើរការ​ឯកសារ។ចំពោះជន​ជាតិ​ថៃ និង ​ចិន​ទាំង​អស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នឹង​ត្រូវ​នាំ​ទៅ​ប្រទេស​ថៃ​ ដើម្បី​កាត់​ទោស។នេះបើតាមនគរបាលបាលថៃ៕

ជនជាតិ​ថៃ​២១៤​នាក់ដែល​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅភ្នំពេញ។រូបភាព៖nation thailand។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង