Yearendyearend1140x150

រាជបណ្ឌិត្យសភាកម្ពុជាត្រៀមថ្នាក់«វិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមនឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និង ភេសជ្ជៈ

ភ្នំពេញ៖រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមនឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និង ភេសជ្ជៈ (កាហ្វេ និងក្រឡុកស្រា) ចាប់ពីខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ បច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ បានរៀបចំថតផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ ដែលឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈនេះធ្វើឡើងដោយឈរលើទស្សនវិជ្ជាមួយចំនួនដូចជា៖ តម្លៃទាប, ឆ្ងាញ់, គុណភាព និងស្នាមញញឹម។ ការនង្កើតវគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យកូនខ្មែរបានទទួលយកនូវជំនាញ ចំណេះ ហើយពួកគាត់ប្រើប្រាស់ជំនាញវិជ្ជាជីវៈ ទេពកោសល និងកម្លាំងពលកម្ម នៅពេលដែលគាត់ទៅធ្វើការនៅបរទេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ទស្សនវិជ្ជានេះកើតមកពីការសិក្សា ស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាទៅលើ៥ប្រទេសដូចជា វៀតណាម, ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងកូរ៉េខាងត្បូង ដែលមានការជួយឧបត្ថម្ភពី NRC។

ដូចនេះទស្សននេះមានន័យថា គឺជាជួយផ្សព្វផ្សាយពិស្នាដៃកម្ពុជា និងជាពិសេសអាចផ្តល់ការងារឱ្យអ្នកមានវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ ក្នុងស្រុកអាចរកចំណូលសម្រាប់គ្រួសារបាន ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅឆ្នាំ២០៣០ខាងមុខនេះបាន។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង