Yearendyearend1140x150
Img 0571

ផ្សែងបំពុលបរិយាកាសកាន់តែយ៉ាប់យ៉ឺនក្នុងទីក្រុងញូវដេលីបានបង្ខំឱ្យបិទកន្លែងជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ផ្សែងបំពុលបរិយាកាសកាន់តែយ៉ាប់យ៉ឺនក្នុងទីក្រុងញូវដេលីបានបង្ខំឱ្យបិទកន្លែងជាច្រើន ប្រភពរូប៖ ស៊ីស៊ីធីវី

ឥណ្ឌា៖ រដ្ឋាភិបាលក្រុងដេលី បាននិយាយថា សាលារៀន ការដ្ឋានសំណង់ និងការិយាល័យរដ្ឋាភិបាលទាំងអស់ នឹងត្រូវបិទនៅក្នុងរដ្ឋធានី ញូវ ដេលី របស់ប្រទេសឥណ្ឌា រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃច័ន្ទ តទៅ បន្ទាប់ពីមានការបំពុលខ្យល់កម្រិត "ធ្ងន់ធ្ងរ" នាពេលបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីក្រុងដេលី លោក Arvind Kejriwal បាននិយាយថា រដ្ឋាភិបាលក្រុងកំពុងស្នើសម្រាប់ការបិទខ្ទប់ទីក្រុង ញូវ ដេលី ហើយនឹងបង្ហាញផែនការនេះទៅតុលាការកំពូលនៅថ្ងៃចន្ទ។

សាលារៀននឹងត្រូវបិទជាធរមានចាប់ពីថ្ងៃច័ន្ទ ហើយមន្ត្រីរដ្ឋាភិបាលនឹងធ្វើការពីផ្ទះរយៈពេលមួយសប្តាហ៍ ខណៈការិយាល័យឯកជនក៏ត្រូវបានណែនាំឲ្យអនុវត្តតាមផែនការនេះផងដែរ។

ជាមួយគ្នានេះ សកម្មភាពសាងសង់នឹងត្រូវហាមឃាត់ក្នុងរាជធានីនៅថ្ងៃទី ១៤-១៧ ខែវិច្ឆិកា ហើយការដុតកម្ទេចចោលក្នុងទីក្រុងនឹងត្រូវដាក់កំហិតរយៈពេលមួយខែ។

គុណភាពខ្យល់មានភាពប្រសើរឡើងបន្តិចបន្តួចកាលពីថ្ងៃអាទិត្យ ហើយរដ្ឋាភិបាលក្នុងតំបន់បានព្យាករណ៍ថា ជាមួយនឹងការអនុវត្តការរឹតបន្តឹង វានឹងបន្តប្រសើរឡើងសម្រាប់ពីរថ្ងៃខាងមុខនេះ។

ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលខ្យល់ (CPCB) កាលពីថ្ងៃសុក្រ បានណែនាំដល់ការិយាល័យរដ្ឋាភិបាល និងឯកជនក្នុងទីក្រុង ញូវ ដេលី ឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តរបស់ពួកគេយ៉ាងហោចណាស់ ៣០ ភាគរយ។ CPCB បានចេញសេចក្តីណែនាំមួយដោយជំរុញឱ្យប្រជាជនកំណត់សកម្មភាពនៅខាងក្រៅរបស់ពួកគេ និងកាត់បន្ថយការប៉ះពាល់នឹងខ្យល់អាកាសនៅក្នុងទីក្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង